សុខភាពទ្វារមាស គឺជារឿងសំខាន់បំផុត សម្រាប់មនុស្សស្រី។ សុខភាពទ្វារមាសចុះខ្សោយ នោះក៏អាចបណ្តាលឲ្យសុខភាពទូទៅចុះខ្សោយផងដែរ។

ជាធម្មតា ទ្វារមាសនឹងផលិតទឹករំអិល ឲ្យសើមតិចៗជាប់ទ្វារមាស ដើម្បីការពារភាពស្ងួត និងបាក់តេរី ព្រមទាំងមេរោគនានា ប៉ុន្តែ ក្នុងករណីដែលវាហូរច្រើនពេក ឬធ្លាក់ខុសពីធម្មតា នោះហើយជាសញ្ញាដែលអ្នកគួរមានការប្រុងប្រយ័ត្ន និងប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បញ្ហាសុខភាពស្រ្តីផ្តល់ផលវិបាកច្រើនណាស់ ចំពោះសុខភាពដូចជា ៖

  • មិនអាចមានកូន
  • បង្កជាជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីកជាដើម
  • ចំណង់ និងសុខភាពផ្លូវភេទធ្លាក់ចុះ
  • ដៃគូមិនពេញចិត្ត។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

រោគសញ្ញាដែលបញ្ជាក់ថា ទ្វារមាសរបស់អ្នក មានសុខភាពមិនសូវល្អ ហើយអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

  • ស្ងួតទ្វារមាស
  • រមាស់ ឬឈឺផ្សា
  • ទឹករំអិលប្រែពណ៌ខុសធម្មតា
  • ហូរឈាមតាមទ្វារមាស
  • ឈឺចាប់ក្នុងពេលរួមភេទ
  • មានកន្តួល ឬដុំពងបែក
  • ទ្វារមាសធំក្លិនអាក្រក់
  • ឈាមរដូវហូរខុសធម្មតា
  • ឈឺពេលបត់ជើងតូច៕