តើកូនរបស់អ្នក មានទំហំប៉ុណ្ណាខ្លះ ពេលនៅក្នុងពោះរបស់អ្នក?
អ្នកម្តាយគ្រប់រូប ប្រហែលជាចង់ដឹងណាស់ហើយ ថាតើកូនរបស់ពួកគេ មានសភាព និងទំហំប៉ុណ្ណា ពេលស្ថិតក្នុងពោះនោះ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ថ្ងៃសម្រាល កូនរបស់អ្នកមានការប្រែប្រួលមិនឈប់ឈរនោះទេ។
• ១ ទៅ ២ សប្តាហ៍ដំបូង កូនរបស់អ្នកមានទំហំតូចជាងគ្រាប់ល្ងទៅទៀត
• នៅសប្តាហ៍ទី ៥ កូនរបស់អ្នកប្រហែលជាមានទំហំប៉ុនគ្រាប់ពោត ហើយសរសៃឈាម បេះដូង ឆ្អឹងខ្នង និងខួរក្បាល ចាប់ផ្តើមលូតលាស់ហើយ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• នៅសប្តាហ៍ទី ៧ កូនរបស់អ្នកមានទំហំប្រហែលជាប៉ុនផ្លែបឺរីខៀវ
• នៅសប្តាហ៍ទី ៩ កូនប្រហែលជាធំប៉ុនផ្លែឈើរីហើយ
• នៅសប្តាហ៍ទី ១៥ កូនរបស់អ្នកមានទំហំប្រហែលផ្លែប៉ោម
• នៅសប្តាហ៍ទី ២២ កូនរបស់អ្នកមានប្រវែងប្រហែលជា ២៥ សង់ទីម៉ែត្រ
• នៅសប្តាហ៍ទី ៣០ កូនរបស់អ្នកមានប្រហែលប្រហែលជា ៣៨ សង់ទីម៉ែត្រ
• នៅសប្តាហ៍ទី ៤០-៤២ កូនរបស់អ្នកដែលនឹងសម្រាលចេញមក មានប្រវែងប្រហែលជា ៥០ សង់ទីម៉ែត្រ៕