ជាការពិត ការមានផ្ទៃពោះ នឹងធ្វើឲ្យអ្នកជួបរឿងរ៉ាវជាច្រើន ដែលអ្នកមិនធ្លាប់គិតដល់ ហើយជីវិតរបស់អ្នកពេលនេះ ហាក់ដូចជាជីវិតថ្មីមួយទៀតអ៊ីចឹង។

ការមានផ្ទៃពោះ នឹងធ្វើអ្នកស្គាល់រសជាតិផ្អែមផង ល្វីងផង។ ការធាក់ដំបូងរបស់កូន ប្រហែលជានឹងធ្វើឲ្យអ្នកប្លែក និងរំភើប ពីព្រោះ អ្នកបានដឹងថា គេកំពុងតែឆ្លើយតប ឬធ្វើចលនាក្នុងពោះរបស់អ្នក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការពិតមួយចំនួន អំពីការធាក់របស់កូន ៖

– សម្រាប់ម្តាយដែលធ្លាប់មានកូនពីមុន ការធាក់របស់កូនប្រហែលជាលឿនជាងមុន គឺប្រហែលជានៅសប្តាហ៍ទី ១៣

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

– យ៉ាងណាមិញ ជាទូទៅ ទារកនឹងចាប់ផ្តើមធាក់ អំឡុងពេលសប្តាហ៍ទី ១៨ ទៅ ២៤
– ការសិក្សាបានបង្ហាញថា របបអាហារមានសុខភាពល្អ ក៏អាចធ្វើទារកឆាប់ធាក់ផងដែរ
– គ្រូពេទ្យបានណែនាំឲ្យម្តាយគ្រប់រូប គួរតែតាមដានការធាក់របស់កូន ហើយប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើការធាក់ធ្លាក់ចុះ ឬមិនកម្រើកទាល់តែសោះ
– ការសិក្សាបានបង្ហាញថា ទារកធាក់ច្រើន គឺទារកមានសុខភាពល្អ ហើយរឹងមាំខ្លាំង
– បន្ទាប់ពីសប្តាហ៍ទី ៣៦ ទារកនឹងលែងសូវធ្លាក់ ឬធាក់តិចៗ ពីព្រោះ ទារករីកលូតលាស់ធំពេញផ្ទៃពោះម្តាយទៅហើយ៕