ធ្មេញស ភ្លឺចែងចាំង ជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ ធ្មេញមានសុខភាពល្អ អាចបង្កើននូវទំនុកចិត្ត និងផលិតកម្មការងារ។ ចុះបើធ្មេញអ្នកមានបញ្ហា ដូចជា ដង្កូវស៊ី ធុំក្លិនអាក្រក់ ឬមានជាប់កំណកកំបោរពណ៌លឿង តើអ្នកគួរដោះស្រាយបែបណា?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រើថ្នាំដុសធ្មេញ ដែលមានជាតិហ្វ្លូអររ៉ាយ
សារធាតុនេះ អាចជួយកម្ចាត់ស្នាមប្រឡាក់ ដែលជាប់យូរ និងបំបាត់ក្លិនមាត់ទៀតផង។ យ៉ាងណាមិញ អ្នគួរប្រុងប្រយ័ត្ន និងជ្រើសរើសយកផលិតផល ដែលមានគុណភាព ពីព្រោះថ្នាំដុសធ្មេញមួយចំនួន មិនមានផ្ទុកសារធាតុនេះគ្រប់គ្រាន់ឡើយ។ ក្រៅពីនេះ សារធាតុ Fluoride អាចជួយឲ្យធ្មេញរឹងមាំ និងការពារបញ្ហាដង្កូវស៊ីធ្មេញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ម្សៅដុតនំ
យូរៗម្តង អ្នកអាចយកម្សៅដុតនំ មួយស្លាបព្រាកាហ្វេ អំបិលបន្តិច និងទឹក មកលាយបញ្ចូលគ្នា ដើម្បីទៅជំនួស ថ្នាំដុសធ្មេញដែលអ្នកប្រើរាល់ថ្ងៃ។ លទ្ធផល អ្នកនឹងដឹងខ្លួនឯង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក។
សំបកក្រូច
អ្នកប្រហែលជាមិនធ្លាប់លឺ និងជឿទៅលើសមត្ថភាព របស់សំបកផ្លែក្រូចនោះទេ ប៉ុន្តែ វាពិតជាអាចជួយអ្នកបាន ចំពោះបញ្ហាកំណកលឿងជាប់ធ្មេញ។ អ្នកអាចយកសំបកក្រូច ទៅត្រដុស ឬជូតលើធ្មេញ ដោយប្រើម្រាមដៃរបស់អ្នក។
ទំពារបន្លែ និងផ្លែឈើស្រស់ៗ
ការទំពារអាហារបែបនេះ អាចជួយសម្អាតកាកសំណល់នានា ដែលជាប់នៅតាមជើងធ្មេញបាន។
ញ៉ាំអាហារមានរសជាតិហឺរ
អាហារមានរសជាតិហឺរ អាចរំញោច និងបង្កើនការផលិតទឹកមាត់ ដើម្បីជួយកម្ចាត់ស្នាមប្រឡាក់ ឬកំណកជាប់ធ្មេញបាន៕