ទ្វារមាស ជាធម្មតាមានក្លិនបន្តិចបន្តួច ប៉ុន្តែប្រសិនបើទ្វារមាសមានក្លិនខ្លាំងខុសពីធម្មតាដូចជាក្លិនឆ្អាបដូចត្រី នោះវាគឺជាភាពមិនប្រក្រតី ហើយអាចបញ្ជាក់ថាមានបញ្ហា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ភាពមិនធម្មតានៃក្លិនទ្វារមាសជាធម្មតាបានទាក់ទងទៅនឹងរោគសញ្ញានៅទ្វារមាសមួយចំនួនដូចជាការរមាស់ ការក្រហាយ ការរលាក ឬការធ្លាក់សជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្លិនរបស់ទ្វារមាសអាចប្រែប្រួលទៅតាមវដ្តរដូវរបស់អ្នក ហើយជាពិសេសបន្ទាប់ពីការរួមភេទ។ ការបែកញើសធម្មតាក៏អាចបណ្ដាលឲ្យទ្វារមាសមានក្លិនដែរ។ អ្នកអាចប្រើទឹកថ្នាំសម្រាប់លាង ឬថ្នាំបំបាត់ក្លិនអាក្រក់ ដើម្បីកាត់បន្ថយក្លិននៅទ្វារមាសប៉ុន្តែផលិតផលទាំងនោះអាចបង្កើនឲ្យមានការរលាកទ្វារមាស និងរោគសញ្ញាផ្សេងៗទៀត ដូច្នេះ សូមប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលហេតុទូទៅនៃក្លិននៅទ្វារមាស ដែលមានលក្ខណៈមិនប្រក្រតីរួមមាន ៖
– ជំងឺរលាកទ្វារមាសបង្កដោយបាក់តេរី
– កង្វះអនាម័យ
– ការប្រើសំលីអនាម័យទុកយូរ
– ជំងឺរលាកទ្វារមាសទ្រីកូម៉ូណាស
– ជំងឺរលាកទ្វារមាសបង្កដោយក្លាមីដ្យា
– ជំងឺប្រមេះ
– ជំងឺមហារីកមាត់ស្បូន៕