ការចាញ់កូន​ គឺ​ជា​រោគ​សញ្ញាទូទៅ​​មួយ​នៃ​ការ​មាន​ផ្ទៃពោះ ​ដោយសារតែការ​ផ្លាស់​ប្តូ​រ​អ័រម៉ូនរបស់រាងកាយអំឡុងពេល​មាន​ផ្ទៃពោះ​។ ស្ត្រី​មួយ​ចំនួន​ក៏អាចមាន​សំណាងដោយមិនមានរោគសញ្ញាចាញ់កូនដែលមិនបង្កឲ្យ​ក្អួត​ ឬ​មាន​អារម្មណ៍​មិនល្អក្នុង​កំឡុង​ពេល​ត្រីមាស​ដំបូង​នៃការមានផ្ទៃពោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការ​ដោះស្រាយអាការៈចាញ់កូន​​មិន​មែន​ជារឿងងាយស្រួលឡើយ ហើយគន្លឹះខាងក្រោមនេះគឺជាគន្លឹះមួយចំនួន ដើម្បីព្យាបាលអាការៈចាញ់កូនបាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការបង្កើន​ការផឹកទឹក
អ្នកត្រូវតែផឹកទឹកឲ្យបាន​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មានអាការះៈចាញ់កូន​ ប្រសិន​បើ​អ្នកញ៉ាំអាហាររឹងៗមិនបាននោះទេ អ្នកអាចជំនួសដោយ​ទឹកស៊ុបបាន​។

ជៀស​វាង​ការញុំអាហារ​ដែល​ប្រឆាំងនឹងអ្នក​
ស្ត្រី​ងាយនឹងស្រូបក្លិនបានយ៉ាងលឿនក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ដូច្នោះអ្នកត្រូវជៀស​វាង​អាហារ​ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ក្អួត។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការបរិភោគតិចៗ តែត្រូវបរិភោគ​ឲ្យបានញឹកញាប់
ការមិនព្យាយាមញ៉ាំអាហារ​ក្នុងអំឡុង​ពេល​មាន​ផ្ទៃពោះ​មិនមែន​ជា​គំនិត​ដ៏​ល្អ​នោះទេព្រោះថានៅពេលដែលអ្នកមិនមានសារ​ធាតុ​ចិញ្ចឹមទៅកាន់ទារកដែលនៅក្នុងផ្ទៃរបស់អ្នកទេ។ ​អ្នកត្រូវបរិភោគអាហារឲ្យបាន​ញឹកញាប់ ​ហើយ​ត្រូវបរិភោគ​អាហារដែលមាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់​។

ការ​ព្យាយាមញ៉ាំខ្ញី
ក្លិន​នៃ​ខ្ញី​ស្រស់​អាចជួយ​បន្ថយការឈឺក្រពះ​បានដោយអ្នកគ្រាន់តែព្យាយាមញ៉ាំខ្ញី ​​ដើម្បី​ជួយ​ដោះស្រាយអាការះៈចាញ់កូន​។

ការថែរក្សា​ខ្លួន​អ្នក​ផ្ទាល់
ចូរថែរក្សា​ខ្លួន​អ្នក និង​ទារក​​នៅ​ក្នុងផ្ទៃ​អ្នកដោយការសម្រាក​ឲ្យបានគ្រប់គ្រាន់ ​និង​ចៀសវាងស្ថាន​ភាព​តានតឹង​ ព្រោះថាស្ថានភាព​រាងកាយ​ និង​អារម្មណ៍​វិ​ជ្ជ​មាន​អាច​ជួយ​ក្នុង​ការ​ទប់​ស្កាត់​អាការះ​ចាញ់កូន​៕