ដើម្បីកាត់បន្ថយហានិភ័យ និងផលវិបាកក្នុងការមានផ្ទៃពោះ និងបញ្ហាសុខភាពផ្សេងទៀតនោះ អ្នកត្រូវរង់ចាំយ៉ាងហោចណាស់ឲ្យបានពី ១៨ ទៅ ២៤ ខែ ហើយត្រូវឲ្យកូនដំបូងរបស់អ្នកមានអាយុតិចជាង ៣ ឆ្នាំ មុននឹងព្យាយាមមានផ្ទៃពោះបន្ទាប់ទៀតនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសំរេចចិត្តថាមានផ្ទៃពោះ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែអ្នកត្រូវពិចារណាអំពីកត្តាជាច្រើនដែលមានហានិភ័យទៅលើសុខភាព និងអត្ថប្រយោជន៍របស់អ្នករួមមានបញ្ហាសុខភាព អាយុ លទ្ធភាពមានកូន ទំនាក់ទំនង ចំនួនកូនដែលអ្នកនឹងមាន ការថែរក្សាសុខភាព ការគាំទ្រ និងការចិញ្ចឹមបីបាច់កុមារ ហើយនឹងកាលៈទេសៈសង្គម និងសេដ្ឋកិច្ច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មុនពេលអ្នកធ្វើការសម្រេចចិត្តអំពីការមានផ្ទៃពោះបន្ទាប់ទៀតនោះ អ្នកត្រូវប្រើប្រាស់វិធីសាស្រ្តពន្យារកំណើត ទោះបីជាអ្នកធ្វើការបំបៅដោះកូនក៏ដោយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីមានផ្ទៃពោះម្តងទៀតនោះ អ្នកត្រូវទទួលការផ្តល់ប្រឹក្សាពីអ្នកផ្ដល់សេវាថែទាំសុខភាព ឬវេជ្ជបណ្ឌិតជំនាញរបស់អ្នក៕