ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា អាយុរបស់បុរសអាចបង្កហានិភ័យដល់សុខភាពរបស់ទារកបាន ដែលអាចបង្កឲ្យមាន ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ការរលូតកូន

ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ស្ត្រីដែលមានផ្ទៃពោះមួយបុរសដែលមានវ័យចំណាស់ គឺអាចមានហានិភ័យខ្ពស់នៃការរលូតកូនខ្ពស់។

• អូទីសហ្សឹម

ទារកដែលកើតលើបុរសដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅហាក់ដូចជានឹងការទទួលបានភាពខុសប្រក្រតីជាជាងទារកដែលកើតពីបុរសដែលមានអាយុតិចជាង ៣០ ឆ្នាំ។

• ពិការភាពពីកំណើត

ទារកដែលកើតពីឪពុកដែលមានវ័យចំណាស់អាចទទួលបានពិការភាពពីកំណើតដ៏កម្រមួយចំនួនដូចជា ជំងឺដែលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹង ប៉ុន្តែការប្រឈមនេះមានកម្រិតទាបតែប៉ុណ្ណោះ ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

• ភាពវិកលចរឹត

កុមារដែលកើតពីឪពុកដែលមានអាយុលើសពី ៥០ ឆ្នាំឡើងហាក់ដូចជាប្រឈមទៅនឹងការប៉ះពាល់ការអភិវឌ្ឍខួរក្បាលរបស់កុមារជាងកុមារដែលកើតពីឪពុកដែលមានអាយុតិចជាង ២៥ ឆ្នាំ។

• ការចុះខ្សោយនៃខួរក្បាល

នៅក្នុងការសិក្សាមួយនៅក្នុងឆ្នាំ ២០០៩ បានបង្ហាញថា កុមារដែលកើតលើបុរសដែលមានវ័យចំណាស់មានការធ្វើតេស្តដើម្បីវាស់ការផ្តោតអារម្មណ៍ ការចងចាំ ការអាន និង ការបង្ហាញហេតុផលនៅអាយុ ៧ ឆ្នាំ គឺទទួលបានលទ្ធផលថយចុះជាងធម្មតា៕