ជំងឺមហារីក អាចបង្កឲ្យមានការឈឺចាប់ខ្លាំងដោយសារការលូតលាស់ ឬបំផ្លាញជាលិកាដែលនៅជិតមហារីក។

ការឈឺចាប់កើតពីជំងឺមហារីកអាចបណ្ដាលមកពីជំងឺមហារីកដោយខ្លួនឯង ដែលវាអាចជាកន្លែងដែលជំងឺមហារីកបានចាប់ផ្តើម ឬការរីករាលដាលជំងឺមហារីកមកពីតំបន់ផ្សេងៗទៀតនៅក្នុងរាងកាយ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការលូតលាស់នៃដុំសាច់មហារីកបានសង្កត់លើសរសៃប្រសាទ ឆ្អឹង ឬសរីរាង្គផ្សេងទៀតដែលបង្កឲ្យមានការឈឺចាប់។

ការឈឺចាប់កើតពីជំងឺមហារីកមិនគ្រាន់តែមានផលប៉ះពាល់លើតំបន់នៃរាងកាយប៉ុណ្ណោះទេ ប៉ុន្តែសារធាតុគីមីដែលជំងឺមហារីកបានបញ្ចេញទៅកាន់តំបន់ដែលមានមហារីកក៏អាចបណ្ដាលឲ្យមានការឈឺចាប់ថែមមួយកម្រិតទៀតផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ជំងឺមហារីកអាចព្យាបាលដោយសារធាតុគីមី វិទ្យុសកម្ម និងការវះកាត់ ដែលវាក៏ជាមូលហេតុមួយទៀតដែលបណ្ដាលឲ្យកើតមានការឈឺចាប់ផងដែរ។ ការវះកាត់អាចបណ្ដាលឲ្យមានការឈឺចាប់យ៉ាងខ្លាំង ហើយវាត្រូវការពេលវេលាដើម្បីធ្វើការសង្គ្រោះ។

ការព្យាបាលជំងឺមហារីកដោយវិទ្យុសកម្មអាចបណ្ដាលឲ្យមានការឈឺចាប់ ហើយការព្យាបាលដោយសារធាតុគីមីអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនរួមមានឈឺមាត់ ជំងឺរាគរូស និងការខូចសរសៃប្រសាទ៕