ការចង្អោរ និងក្អួតអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះ ហៅគេហៅថាការចាញ់កូន អាចជាសញ្ញានៃការមានផ្ទៃពោះដែលមានសុខភាពល្អ។ ការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលមានផ្ទៃពោះមានការចង្អោរ និងក្អួតអំឡុងពេលត្រីមាសដំបូង អាចមានការថយចុះហានិភ័យនៃការបាត់បង់ការមានផ្ទៃពោះដំបូង ជាពិសេសចំពោះស្ត្រីដែលមានអាយុលើសពី ៣០ ឆ្នាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលមានការបង្កកំណើតនៅក្នុងស្បូនដំបូង រាងកាយនឹងចាប់ផ្តើមផលិតអ័រម៉ូនមួយហៅថា human chorionic gonadotropin (HCG ) ដែលជាមូលហេតុនៃការចង្អោរអំឡុងពេលមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការក្អូតចង្អោរអំឡុងពេលមានផ្ទៃពោះអាចជា ៖
• ការកាត់បន្ថយការប៉ះពាល់សារធាតុគ្រោះថ្នាក់ក្នុងរបបអាហារចំពោះទារក
• ការលើកទឹកចិត្តឲ្យស្ត្រីទទួលទានអាហារដែលមានសារធាតុចិញ្ចឹម ដូចជាអាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាត
• ការរំលឹកការធ្វើសកម្មភាពររាងកាយ ដើម្បីទ្រទ្រង់ការលូតលាស់ជាលិការបស់ម្ដាយនិងទារក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្ត្រីមួយចំនួនអាចនឹងមិនមានរោគសញ្ញានៃការមានផ្ទៃពោះដំបូង បើទោះបីជាការផលិតអ័រម៉ូននៃការមានផ្ទៃពោះបានគ្រប់គ្រាន់ក៏ដោយ។ ពេលខ្លះ ការក្អូតចង្អោរអំឡុងពេលមានផ្ទៃពោះអាចជាសញ្ញានៃបញ្ហា។
ឧទាហរណ៍ ការចង្អោរ និងក្អួតធ្ងន់ធ្ងរ អាចជាសញ្ញានៃការមានកូនពងនៅពេលដែលសុកបានវិវត្តទៅជាដុំមួយយ៉ាងធំ ដែលជាស្ថានភាពមួយដែលបណ្តាលឲ្យអ្នកស្រកទម្ងន់ ហើយសារធាតុរាវនៅក្នុងរាងកាយបានកើនឡើង ហើយត្រូវទាមទារឲ្យមានការព្យាបាល៕