ការសិក្សាមួយចំនួនបានផ្ដល់យោបល់ថា កុមារដែលស្ថិតនៅកន្លែងមើលថែទាំកុមារពេញមួយថ្ងៃមានបញ្ហាអាកប្បកិរិយា និងសកម្មភាពច្រើនជាងកុមារត្រូវបានមើលថែទាំនៅក្នុងផ្ទះ ជាពិសេសសម្រាប់កុមារដែលទទួលបានសេវាថែទាំកុមារគុណភាពទាប ឬកុមារដែលស្ថិតនៅក្នុងបរិស្ថានដែលមានមិនស្ថិតស្ថេរ និងមិនទទួលបានការគាំទ្រពេញមួយថ្ងៃនោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការស្រាវជ្រាវបានបង្ហាញថា ឪពុកម្តាយដែលនៅជាប់ជាមួយកូន គឺមានឥទ្ធិពលខ្លាំងជាងគេលើការអភិវឌ្ឍន៍របស់កុមារ។ ប៉ុន្តែការសិក្សាបានបង្ហាញថា កុមារនៅកន្លែងមើលថែទាំក្មេងដែលមានគុណភាពល្អអាចទទួលបានភាពល្អប្រសើរនៃការអប់រំ និងសង្គមជាជាងកុមារដែលស្នាក់នៅផ្ទះជាមួយម្តាយរបស់គេ ជាពិសេសប្រសិនបើស្ត្រីជាម្តាយរបស់គេគឺជាជនក្រីក្រ ឬមិនដែលមានការអប់រំល្អដោយខ្លួនឯង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកជំនាញភាគច្រើនជឿជាក់ថា គុណភាពនៃការថែទាំកុមារមានសារៈសំខាន់ជាងប្រភេទនៃការថែទាំកុមារ។ ដូច្នេះ ដើម្បីជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នក និងគ្រួសារអ្នក ហើយវានឹងមិនធ្វើឲ្អ្នកយមានអារម្មណ៍ថាមានកំហុសអំពីរឿងនេះ អ្នកត្រូវប្រាកដថា សាលា ឬអ្នកថែទាំកុមារដែលអ្នកបានជ្រើស អាចមើលថែទាំកុមារបានយ៉ាងល្អ ព្រមទាំងការជំរុញការអភិវឌ្ឍរបស់កុមារបានផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង