កត្តាហានិភ័យមួយចំនួនបានធ្វើឲ្យចំនួនមេជីវិតរបស់បុរសបានថយចុះ ហើយវាក៏មានភាពទាក់ទងទៅនឹងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលអាចបណ្តាលឲ្យមេជីវិតរបស់បុរសចុះទាប និងមិនងាយមានកូនផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កត្តាទាំងនោះរួមមាន ៖
 •    ការជក់បារី
 •    ការសេពគ្រឿងស្រវឹង
 •    ការប្រើប្រាស់គ្រឿងញៀនមួយចំនួន
 •    ការលើសទម្ងន់
 •    ការឆ្លងមេរោគនៅក្នុងអតីតកាល ឬបច្ចុប្បន្នកាល
 •    ការប៉ះពាល់នឹងជាតិពុល
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
 •    ការប៉ះពាល់កំដៅទៅនឹងពងស្វាស
 •    ការរងរបួសទៅលើពងស្វាស
 •    ការកើតមានជំងឺអត់កូន ឬមានសាច់ញាតិកើតមានជំងឺអត់កូន 
 •    ការកើតមានជំងឺមួយចំនួន ដូចជាដុំសាច់មហារីក និងជំងឺរ៉ាំរ៉ៃ
 •    ការព្យាបាលជំងឺមហារីក ដូចជាការព្យាបាលដោយប្រើប្រាស់វិទ្យុសកម្ម
 •    ការប្រើប្រាស់ថ្នាំ
 •    ការក្រៀវមុន ឬធ្លាប់ឆ្លងកាត់ការវះកាត់ពោះធ្ងន់ធ្ងរ ឬឆ្អឹងអាងត្រគាក
 •    ការធ្លាប់មានប្រវត្តិនៃពងស្វាសអត់ធ្លាក់ចុះក្នុងថង់ពងស្វាស៕