ប្រសិនបើទ្រនាប់ឆ្អឹងខ្នងដែលលៀននោះមិនសង្កត់ទៅលើសរសៃប្រសាទ អ្នកអាចមិនមានការឈឺចាប់នៅចង្កេះនោះទេ។ មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលមានការលៀនទ្រនាប់ឆ្អឹងខ្នង ហើយមានរោគសញ្ញាធ្ងន់ធ្ងរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នៅពេលដែលទ្រនាប់ឆ្អឹងខ្នងដែលលៀនសង្កត់ទៅលើសរសៃប្រសាទរោគសញ្ញាអាចមានដូចជា ៖

• ឈឺចេញពីគូទចុះទៅជើងជើង ដោយសារតែសម្ពាធរបស់សរសៃប្រសាទនៅតំបន់នោះ។ ការឈឺឆ្អឹងខ្នងអាចមានមកជាមួយនឹងការឈឺជើង

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

• ស្រពន់ជើង (ដូចម្ជុលចាក់ជើង) ឬស្ពឹកជើង ដែលអាចចាប់ផ្តើមនៅគូទ ឬនៅពីក្រោយជង្គង់ និងរាលទៅដល់ភ្លៅ កជើង ឬជើង
• ខ្សោយសាច់ដុំនៅជើងមួយ ឬជើងទាំងសងខាង
• មានការឈឺចាប់នៅខាងមុខភ្លៅ
• ការឈឺសាច់ដុំ និងគៀបសាច់ដុំ។

ក្រៅពីរោគសញ្ញាទាំងនេះ មានតែគ្រូពេទ្យទើបអាចបញ្ជាក់ច្បាស់ថាអ្នកកើតរោគនេះឬអត់ ហើយដើម្បីដឹងច្បាស់គ្រូពេទ្យនឹងពិនិត្យមើលលើរាងកាយអ្នក ព្រមទាំងស្នើរសុំការវិភាពវេជ្ជសាស្រ្តមួយចំនួន ដូចជាការថតស្កេន ឬថត MRI ជាដើម៕