ដុំកំណកឈាមនៅក្នុងអំឡុងពេលមករដូវអាចជារឿងធម្មតា ប៉ុន្តែវាអាស្រ័យទៅលើចំនួន រយៈពេល និងភាពញឹកញាប់នៃការមករដូវ ហើយវាក៏មានភាពខុសៗគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀតផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះបីជាយ៉ាងណា ការធ្លាក់ដុំកំណកឈាមធំៗ អាចជាសញ្ញាដែលបញ្ជាក់ពីភាពប្រក្រតីនៃឈាមរដូវ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានរដូវហាក់ដូចជាធ្ងន់ធ្ងរជាងធម្មតា ឧទាហរណ៍ ជោគសំឡីអនាម័យជារៀងរាល់ម៉ោង ហើយក្នុងរយៈពេលជាច្រើនម៉ោងជាប់ៗគ្នា រួមជាមួយដុំកំណកឈាមធំៗ ឬមានទំហំតូចៗ ឆ្លងកាត់កំណកឈាមជាច្រើននៅក្នុងរយៈពេលខ្លី អ្នកត្រូវទៅជួបជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។
គ្រូពេទ្យអាចនឹងកំណត់បញ្ហាដែលបណ្តាលឲ្យរដូវរបស់អ្នកមានភាពធ្ងន់ធ្ងរ ហើយគ្រូពេទ្យអាចណែនាំឲ្យធ្វើតេស្តឈាម ដើម្បីពិនិត្យរកមើលកង្វះឈាមក្រហម ដែលអាចបណ្តាលឲ្យអ្នកមានអារម្មណ៍ថាខ្សោយ ឬអស់កម្លាំង៕