អ្នកអាចការពារការឆ្លងមេរោគបាន ប្រសិនបើអ្នកធ្វើអនាម័យបានល្អទៅលើប្រដាប់ភេទ។
គន្លឹះការពារកុំឲ្យកើត “ផ្សិតនៅប្រដាប់ភេទ”
• រក្សាតំបន់ទ្វារមាសរបស់អ្នកឲ្យបានស្អាត។ ប្រើសាប៊ូដែលស្រាល មិនធំក្លិន និង ទឹកដើម្បីលាងជម្រះឲ្យបានស្អាតល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• បន្ទាប់ពីការចូលបង្គន់រួច ត្រូវលាងពីផ្នែកខាងមុខទៅក្រោយ ដើម្បីជៀសវាងការរីករាលដាលមេរោគផ្សិត ឬបាក់តេរីពីរន្ធគូថរបស់អ្នកទៅទ្វារមាស ឬបង្ហូរនោម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ស្លៀកខោដែលជួយរក្សាប្រដាប់បន្តពូជរបស់អ្នកស្ងួត និងមិនហប់ក្តៅ ហើយមានសំណើម។ ជម្រើសដ៏ល្អ គឺខោអាវក្នុងដែលធ្វើពីកប្បាស។
• ជៀសវាងការសម្លៀកបំពាក់ដែលតឹង ដូចជាខោកៅស៊ូ និងខោខូវប៊ូយតឹង ព្រោះវាអាចបង្កើនកម្តៅរាងកាយ និងសំណើមនៅតំបន់ប្រដាប់ភេទរបស់អ្នក។
• ប្តូរខោអាវហែលទឹកដែលសើមចេញ។ ការពាក់ខោអាវហែលទឹកដែលសើមច្រើនម៉ោងអាចធ្វើឲ្យតំបន់ប្រដាប់បន្តពូជរបស់អ្នកក្តៅ និងមានសំណើម។
• កុំប្រើម្សៅ ឬទឹកអប់ ព្រោះសារធាតុទាំងនេះអាចផ្លាស់ប្តូរសារធាតុក្នុងទ្វាមាសរបស់អ្នក៕