កត្តាដែលដែលជំរុញឲ្យស្រ្តីដុះដុំសាច់នៅស្បូនមានដូចជា ៖

• ការមានផ្ទៃពោះ ៖ ស្ត្រីដែលមានកូន គឺមិនសូវដុះដុំសាច់នៅស្បូនទេ

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ការមករដូវដំបូង ៖ ស្ត្រីដែលមានរដូវដំបូងមុនអាយុ ១០ ឆ្នាំ ច្រើនតែដុះដុំសាច់នៅស្បូន។

• ស្ត្រីដែលប្រើថ្នាំពន្យារកំណើត គឺមិនសូវជាវិវត្តទៅរកការដុះដុំសាច់នៅស្បូន នោះទេ
• ប្រវត្តិគ្រួសារ ៖ ស្ត្រីដែលមានម្តាយ និងបងប្អូនស្រីដុះដុំសាច់នៅស្បូន ពួកគេក៏អាចដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

រោគសញ្ញានៃការដុះដុំសាច់នៅស្បូន

ភាគច្រើនដុំសាច់នៅស្បូនមិនមានរោគសញ្ញាអ្វីទាំងអស់ ដូច្នេះស្ត្រីភាគច្រើនមិនបានដឹងថាពួកគេមានដុះដុំសាច់នៅស្បូននោះទេ។ ស្ត្រីដែលធ្លាប់មានរោគសញ្ញានៃការកើតដុំសាច់នៅស្បូនមានដូចជា ៖

• រយៈពេលមករដូវយូរ (៧ថ្ងៃ ឬយូរជាងនេះ)
• ឈាមរដូវច្រើនជាងមុន
• ហើមពោះ ឬមានអារម្មណ៍ថាណែនពោះ ឬណែនក្នុងអាងត្រគាក
• មានការឈឺចាប់នៅខាងក្រោមពោះ ឬអាងត្រគាក
• ទល់លាមក
• មានការឈឺចាប់ពេលរួមភេទ៕