សម្ពាធពីស្បូនរបស់អ្នកម៉ាក់កំពុងតែរីកធំ ដែលអាចបណ្តាលឲ្យអ្នករមួលក្រពើ ឬឈឺចាប់ជើងយ៉ាងខ្លាំង ជាពិសេសនៅពេលយប់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ដើម្បីដោះស្រាយការលំបាកនេះ អ្នកម៉ាក់ត្រូវ ៖

  • ប្រាកដថាអ្នកបានញ៉ាំអាហារ និងភេសជ្ជៈដែលសំបូរជាតិកាល់ស្យូម (ដូចជាទឹកដោះគោ ផ្កាខាត់ណា ឬឈីស)
  • ពាក់ស្បែកជើងដែលមានកែងទាប ហើយស្រួលដើរ
  • ជៀសវាងពាក់ជើងណាមួយដែលតឹងពេក

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • លើកជើងរបស់អ្នកនៅពេលដែលអាចធ្វើបាន និងជៀសវាងការគងជើងលើគ្នា
  • ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ
  • ច្របាច់ជើងរបស់អ្នកមុនពេលចូលគេង
  • ជៀសវាងការគេងផ្ងារ ព្រោះទម្ងន់នៃរាងកាយរបស់អ្នក និងសម្ពាធនៃស្បូនដែលរីកធំអាចពន្យឺតចរន្តឈាមរត់នៅក្នុងជើងរបស់អ្នក ដែលអាចបណ្តាលឲ្យឈឺចាប់
  • សូមព្យាយាមម៉ាស្សាជើងដែលឈឺ ឬស្អំទឹកក្តៅឧណ្ឌៗនៅតំបន់ដែលឈឺនោះ៕