តើមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៩ ដល់ ៦៤ ឆ្នាំ ត្រូវធ្វើយ៉ាងណាឲ្យមានសុខភាពល្អ?
ដើម្បីរក្សាសុខភាពល្អ ឬធ្វើឲ្យសុខភាពបានប្រសើរឡើង មនុស្សពេញវ័យត្រូវធ្វើសកម្មភាពរាងកាយឲ្យបានច្រើន។
តើសកម្មភាពរាងកាយប៉ុន្មាន ដែលអ្នកត្រូវធ្វើរាល់សប្តាហ៍ គឺអាស្រ័យលើអាយុរបស់អ្នក។
គោលការណ៍ណែនាំសម្រាប់មនុស្សពេញវ័យដែលមានអាយុពី ១៩ ឆ្នាំដល់ ៦៤ ឆ្នាំ
ដើម្បីរក្សាសុខភាពល្អ មនុស្សពេញវ័យដែលមានអាយុពី ១៩ ឆ្នាំទៅ ៦៤ ឆ្នាំ គួរតែព្យាយាមធ្វើសកម្មភាពប្រចាំថ្ងៃក្នុងមួយសប្តាហ៍ ហើយគួរតែធ្វើ ៖
1. យ៉ាងហោចណាស់ ១៥០ នាទីនៃសកម្មភាពអាអេរ៉ូប៊ិកល្មមៗ ដូចជាការជិះកង់ ឬការដើរលឿន រៀងរាល់សប្តាហ៍
2. ការហាត់ប្រាណដោយកម្លាំង ២ ថ្ងៃ ឬច្រើនថ្ងៃក្នុងមួយសប្តាហ៍ ដែលធ្វើការលើគ្រប់សាច់ដុំសំខាន់ទាំងអស់ (ជើង ត្រគាក ខ្នង ពោះ ទ្រូង ស្មា និងដៃ)៕