គ្រូពេទ្យមិនអាចតែងតែប្រាប់ពីមូលហេតុនៃបញ្ហាធីងធោងបាននោះទេ។ ប៉ុន្តែរោគសញ្ញាដែលទាក់ទងនឹងបញ្ហាធីងធោងអាចត្រូវបានកើតចេញពីបញ្ហាជាច្រើនដែលរួមមាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គ្រោះថ្នាក់នៅលើត្រចៀក ក្បាល ឬក
- ការពុលនឹងសារធាតុណាមួយ (កើតមាននៅពេលអ្នកប្រើថ្នាំមួយចំនួន ដែលរួមមាន ថ្នាំអង់ទីប៊ីយោទិច និងការព្យាបាលដោយថ្នាំគីមីជាដើម)
- ជំងឺឈឺក្បាលប្រកាំង
- ការថយចុះនៃការស្តាប់
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ជំងឺរលាកត្រចៀកកណ្តាលរ៉ាំរ៉ៃ
- ការឆ្លងមេរោគដទៃ (ដូចជាជំងឺផ្តាសាយ ជំងឺរលាកស្រោមខួរក្បាល ជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច)
- ជំងឺធ្លាក់ទឹកចិត្ត
- ញៀនស្រា
- ចាញ់កូន
- ជំងឺនៃការប្រកាច់។
កុមារដែលមានប្រវត្តិគ្រួសារមានបញ្ហានៃការស្តាប់ វិលមុខ ឬចាញ់កូននោះ អាចងាយនឹងមានបញ្ហាធីងធោងនោះផងដែរ៕