អ្នកអាចឆ្ងល់អំពីអត្ថប្រយោជន៍នៃការអានទៅកូនរបស់អ្នក។ កុមារនឹងមិនយល់នូវអ្វីដែលអ្នកកំពុងតែធ្វើ និងហេតុអ្វីនោះទេ។ ប៉ុន្តែអ្នកមិនគួររង់ចាំរហូតដល់កូនរបស់អ្នកអាចយល់នូវអ្វីដែលអ្នកបានកំពុងនិយាយមុននឹងអ្នកចាប់ផ្តើមនិយាយទៅកាន់គាត់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការអានលឺៗទៅកាន់កូនរបស់អ្នក គឺជាសកម្មភាពចែករំលែកមួយល្អដែលអ្នកអាចបន្តជាច្រើនឆ្នាំ ហើយវាជាទម្រង់សំខាន់នៃការភ្ញោចដល់កុមារ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការអានលឺៗអាចជួយ ៖

  • បង្រៀនកូនរបស់អ្នកអំពីទំនាក់ទំនង
  • ណែនាំពីចំណេះដឹងមួយចំនួនដូចជា លេខ អក្សរ ពណ៌ និងរូបរាងក្នុងមធ្យោបាយរីករាយ
  • បង្កើតការស្តាប់ ការចងចាំ និងជំនាញនៃអក្សរ
  • ផ្តល់ឲ្យកូននូវព័ត៌មានអំពីពីភពលោកជុំវិញពួកគេ។

នៅពេលដែលកូនរបស់អ្នកដល់អាយុមួយឆ្នាំ ពួកគេនឹងរៀនអ្វីគ្រប់យ៉ាងដែលបានលឺដែលចាំបាច់ ដើម្បីនិយាយភាសារបស់ពួកគេ។ រឿងកាន់តែច្រើនដែលអ្នកបានអានលឺៗ ពាក្យជាច្រើនដែលកូននឹងត្រូវបានស្តាប់លឺនឹងប្រសើរឡើងនៅពេលដែលគាត់នឹងអាចនិយាយបាននោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការលឺពាក្យជួយបង្កើតប្រព័ន្ធនៃពាក្យទៅកាន់ខួរក្បាលរបស់កូនអ្នក។ កុមារដែលឪពុកម្តាយនិយាយជាញឹកញាប់ទៅកាន់ពួកគេ ដឹងពាក្យច្រើននៅអាយុពីរឆ្នាំជាងកុមារដែលមិនត្រូវបានគេអានឲ្យស្តាប់។ ហើយកុមារដែលត្រូវបានអានអំឡុងពេលឆ្នាំដំបូង ហាក់ដូចជាអាចរៀនក្នុងពេលដ៏ត្រឹមត្រូវ។

នៅពេលដែលអ្នកអាន កូនរបស់អ្នកលឺអ្នកប្រើអារម្មណ៍ និងសម្លេងផ្សេងៗគ្នាជាច្រើន ដែលជម្រុញដល់ការវិវត្តនៃសង្គម និងអារម្មណ៍។ ការអានក៏នាំអោយកុមារមើល ចង្អុលពីចំណុចសំខាន់ ប៉ះ និងឆ្លើយសំណួរ ដែលរឿងទាំងនេះជម្រុញដល់ការវិវត្តនៃជំនាញនៃការគិត និងការវិវត្តនៅក្នុងសង្គម។ ៕