ដើម្បីការពារការឈឺភ្នែកដែលត្រូវបានបង្កឡើងដោយការឆ្លងមេរោគ ចូរបង្រៀនកូនរបស់អ្នកឲ្យលាងដៃរបស់គេជារឿយៗ ជាមួយនឹងទឹកក្តៅឧណ្ណៗ និងសាប៊ូ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពួកគេក៏មិនគួរចែករំលែកទឹកបន្តក់ភ្នែក កន្សែង ប្រដាប់លាបភ្នែក សម្លៀកបំពាក់ ឬ ក្រដាសអនាម័យជាមួយនឹងអ្នកដទៃនោះដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សូមប្រាកដថា គេបានលាងដៃរបស់គេក្រោយពីប៉ះភ្នែកដែលឆ្លងមេរោគ។ បោកកន្សែង និងសំភារៈដែលកុមារបានប្រើនៅក្នុងទឹកក្តៅ ដែលញែកពីសម្លៀកបំពាក់របស់ក្រុមគ្រួសារ ដើម្បីជៀសវាងការឆ្លងមេរោគ។
ប្រសិនបើអ្នកដឹងថា កូនរបស់អ្នកទំនងជាមានការឈឺភ្នែកដោយអាលែកស៊ី សូមបិទបង្អួច ឬទ្វារនៅពេលថ្ងៃធូលីខ្លាំង ដែលបញ្ហានេះទំនងជាកើតមាននៅផ្ទះ។
ករណីនៃការឈឺភ្នែកជាច្រើនចំពោះទារកដែលទើបនឹងកើតអាចត្រូវការការពារដោយការតាមដាន និងព្យាបាលស្ត្រីមានផ្ទៃពោះសម្រាប់ជំងឺកាមរោគ។ ស្ត្រីមានផ្ទៃពោះ អាចមានបាក់តេរីនៅនឹងទ្វារមាស ទោះបីជាគាត់មិនមានរោគសញ្ញាក៏ដោយ។ ការតាមដានមុននឹងសម្រាលកូន គឺជារឿងសំខាន់៕