ដើម្បីព្យាបាលការរហែកក្រចក អ្នកអាចអនុវត្តន៍តាមគន្លឹះដ៏សាមញ្ញមួយចំនួនដូចខាងក្រោមនេ ៖
• ការរក្សាក្រចកដៃឲ្យស្ងួត ៖ ការប៉ះពាល់ទឹកម្តងហើយម្តងទៀត ឬការប៉ះពាល់ទឹកក្នុងរយៈពេលយូរធ្វើឲ្យក្រចកងាយនឹងរហែក។ អ្នកត្រូវពាក់ស្រោមដៃនៅពេល លាងចានបោកខោអាវ និងនៅពេលប្រើប្រាស់សារធាតុគីមីមួយចំនួន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការថែរក្សាអនាម័យក្រចក ៖ ត្រូវរក្សាក្រចកឲ្យបានស្អាតល្អ និងកាត់សាច់នៅជុំវិញក្រចកឲ្បបានស្អាត។ នៅពេលអ្នកប្រើឡេលាបដៃ ហើយវាបានចូលទៅក្នុងក្រចក អ្នកត្រូវជូតសម្អាតឲ្យបានស្អាត ហើយមិនត្រូវខាំ ឬហែកក្រចកដៃលេងនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ជៀសវាងការប្រើប្រាស់ផលិតផលថែទាំក្រចកដែលមានសារធាតុអាសេតូននោះទេ។
• ចូរប្រើប្រាស់ស្រទាប់ការពារក្រចកដើម្បីជួយឲ្យក្រចករឹងមាំ។
ប្រសិនបើអ្នកបានអនុវត្តន៍តាមវិធីការពារក្រចកដៃដូចខាងលើ ហើយពុំមានប្រសិទ្ធភាព អ្នកត្រូវជួបជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងស្បែក ដើម្បីទទួលការផ្ដល់យោបល់បន្ថែមទៀត។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការប្រើប្រាស់ biotin ដែលជាអាហារូបត្ថម្ភបំប៉នអាចជួយពង្រឹងភាពខ្សោយ ឬការពុកផុយនៃក្រចកដៃ៕