ចូរស្វែងរកមូលហេតុនៃការឈឺចាប់របស់អ្នកឲ្យបានច្បាស់លាស់ នោះទើបការព្យាបាល ឬដំណោះស្រាយមួយចំនួនអាចនឹងមានប្រសិទ្ធភាព។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ អ្នក និងដៃគូរបស់អ្នកអាចមានលទ្ធភាពកាត់បន្ថយការឈឺចាប់ ដោយធ្វើការផ្លាស់ប្តូរមួយចំនួននៅពេលរួមភេទ ៖
• ការផ្លាស់ប្ដូរទីតាំង ៖ ប្រសិនបើអ្នកធ្លាប់មានការឈឺចាប់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលរួមភេទ ដោយសារលិង្គប៉ះជាមួយមាត់ស្បូន ឬការសង្កត់លើសាច់ដុំអាងត្រគាក ដែលអាចបណ្តាលឲ្យមានការឈឺចាប់។ អ្នកអាចសាកល្បងធ្វើការផ្លាស់ប្តូរទីតាំងដែលអាចនឹងជួយអ្នកបាន។ អ្នកអាចសាកល្បងនៅលើដៃគូរបស់អ្នក នៅក្នុងពេលរួមភេទម្តងវិញ។ ជាធម្មតា ស្ត្រីអាចមានការត្រួតពិនិត្យបន្ថែមទៀតនៅក្នុងទីតាំងនេះ ដូច្នេះអ្នកប្រហែលជាអាចគ្រប់គ្រងលើការរួមភេទនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ការទំនាក់ទំនង ៖ អ្នកត្រូវនិយាយអំពីអារម្មណ៍ល្អ និងមិនល្អនៅពេលរួមភេទ។ ប្រសិនបើអ្នកត្រូវការឲ្យដៃគូអ្នកមិនប្រញាប់ អ្នកត្រូវនិយាយវាចេញមក។
• កុំប្រញាប់ ៖ រយៈពេលយូរនៃការរូមភេទអាចជួយជំរុញការបញ្ចេញទឹករំអិលពីធម្មជាតិ ហើយវាអាចកាត់បន្ថយការឈឺចាប់ដោយការពន្យារពេលក្នុងការជ្រៀតចូលរហូតដល់អ្នកមានអារម្មណ៍ស្រើបស្រាលយ៉ាងពេញលេញ។
• ការប្រើប្រាស់ប្រេងរំអិល ៖ ការប្រើប្រាស់ប្រេងរំអិលអាចធ្វើឲ្យការរួមភេទកាន់តែមានផាសុកភាព។ អ្នកអាចស្វែងរកប្រេងរំអិលដែលមានម៉ាកផ្សេងៗគ្នា រហូតដល់អ្នកពេញចិត្ត៕