ជាធម្មតា កុមារមិនងាយនឹងកើតមានបញ្ហានៃការគេងនោះទេ ប៉ុន្តែចំពោះមនុស្សពេញវ័យងាយនឹងជួបប្រទះនឹងបញ្ហានេះ។ ប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហានេះ អ្នកត្រូវ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ស្វែងរកវិធីបន្ធូរអារម្មណ៍ ដូចជាការងូតទឹកក្តៅឧណ្ណៗ មុនពេលចូលគេង ការម៉ាស្សាដើម្បីបន្ធូរអារម្មណ៍ការអានសៀវភៅ ការស្ដាប់តន្ត្រី ការធ្វើលំហាត់ប្រាណ ការហាត់យូហ្គា ឬការសមាធិ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• រៀបចំគ្រែឲ្យមានផាសុកភាព ដូចជា ការប្រើប្រាស់ខ្នើយដែលមានផាសុខភាព និងពូកអាចជួយឲ្យអ្នកគេងលក់បានស្រួលបានពេញមួយយប់។
• បង្កើតទំហំនៃការគេងឲ្យកាន់តែងាយស្រួល ដោយអ្នកត្រូវបិទទ្វារបន្ទប់គេង ឬបំបាត់នូវសំលេងរំខានផ្សេងៗ ដូចជាកង្ហារជាដើម។ ហើយអ្នកក៏ត្រូវរក្សាសីតុណ្ហភាពបន្ទប់គេងឲ្យមានផាសុខភាព ដែលជាធម្មតាគឺត្រូវត្រជាក់ជាងនៅពេលថ្ងៃ និងត្រូវតែងងឹត។ អ្នកមិនត្រូវទុកកុំព្យូទ័រ ឬទូរទស្សន៍នៅក្នុងបន្ទប់គេងនោះទេ។
• លាក់នាឡិកាទុក ដោយអ្នកគ្រាន់តែកំណត់ម៉ោងនាឡិការោទ៍ គឺគ្រប់គ្រាន់ហើយ។
• ងើបចេញពីគ្រែ ប្រសិនបើអ្នកមិនងងុយគេង។ អ្នកត្រូវគេងទៅតាមតម្រូវការអារម្មណ៍ដែលត្រូវការសម្រាក បន្ទាប់មកអ្នកត្រូវក្រោកចេញពីលើគ្រែ។ ប្រសិនបើអ្នកគេងមិនលក់ក្នុងរយៈពេល ២០ នាទីហើយ អ្នកត្រូវធ្វើសកម្មភាពអ្វីមួយដែលជាសម្រាក ដូចជាការអានជាជាងការនិយាយ៕