ការរលាក ឬឆ្លងមេរោគត្រចៀកភាគច្រើនកើតនៅលើកុមារ ប៉ុន្តែមនុស្សពេញវ័យក៏អាចទទួលរងផលប៉ះពាល់ផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញានៃការឆ្លងមេរោគនៅក្នុងត្រចៀកចំពោះមនុស្សពេញវ័យមានដូចជា ៖
• ការឈឺក្នុងត្រចៀក
• ការឈឺចាប់យ៉ាងខ្លាំងជាមួយនឹងការហូរទឹកតាមរន្ធត្រចៀក
• អារម្មណ៍ណែនក្នុងត្រចៀក
• ចង់ក្អួត
• លឺមិនសូវច្បាស់
• ហៀរខ្ទុះតាមរន្ធត្រចៀក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញានៃការឆ្លងមេរោគនៅក្នុងត្រចៀកនៅលើកុមារមានដូចជា ៖
• ក្មេងចេះតែទាញត្រចៀក
• អត់សូវគេង
• ក្តៅខ្លួន
• ឡេះឡះ នៅអត់ស្ងៀម
• ហូរខ្ទុះតាមរន្ធត្រចៀក
• អត់សូវញុំាបាយ
• យំពេលយប់នៅពេលដែលផ្តេកខ្លួន៕