ស៊ុត

ស៊ុត សំបូរជាតិប្យូទីន ដែលជួយជំរុញដល់ការលូតលាស់របស់ក្រចក។

ផ្កាខាត់ណាខៀវ

ដើម្បីឲ្យរាងកាយរបស់អ្នកប្រើប្រាស់ប្រូតេអ៊ីនដែលអ្នកបរិភោគ ខ្លួនអ្នកត្រូវការអាស៊ីតអាមីណូមួយដែលគេហៅថាសីស្តេអ៊ីន ដែលត្រូវបានរកឃើញនៅក្នុងបន្លែផ្កាខាត់ណាខៀវ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ត្រីសាម៉ុន

ត្រីពណ៌ផ្កាឈូកដ៏ឆ្ងាញ់មួយនេះសំបូរជាតិប្រូតេអ៊ីន និងមានជាតិស័ង្កសី ដែលជួយឲ្យរាងកាយរបស់អ្នកស្រូបយកជាតិប្រូតេអ៊ីនដែលអ្នកប្រើប្រាស់បានល្អ។ វាក៏មានសារធាតុចិញ្ចឹម និងសារធាតុទង់ដែងដែលជំនួយក្នុងការផលិតជាតិសរសៃដែលអាចជំរុញការលូតលាស់របស់ក្រចកផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប្រេងដូង

ការបរិភោគខ្លាញ់ដែលមានសុខភាពល្អដូចជាប្រេងដូងអាចជួយបង្កើនសមត្ថភាពរាងកាយរបស់អ្នកក្នុងការស្រូបយកសារធាតុចិញ្ចឹម។ ប្រេងដូងក៏មានផ្ទុកវីតាមីន A, D, E និង K ដែលរួមចំណែកដល់ការលូតលាស់របស់ក្រចក។

សាច់មាន់

ដូចគ្នាជាមួយនឹងស៊ុត សាច់មាន់សំបូរវីតាមីន B និងប្រូតេអ៊ីន។ លើសពីនេះទៅទៀតវាជាអាហារដែលសំបូរជាតិស័ង្កសី។ សារធាតុចិញ្ចឹមទាំងបីនេះសម្រាប់ជួយក្នុងការលូតលាស់របស់ក្រចក៕