នៅពេលអ្នកមានអាការៈស្រៀវធ្មេញ នៅពេលធ្វើសកម្មភាពមួយចំនួន ដូចជា ដុសធ្មេញ ការបរិភោគអាហារ និងការទទួលទានភេសជ្ជៈ វាអាចបង្កឲ្យមានការឈឺចាប់ស្រួចស្រាវ ហើយការឈឺចាប់នេះគឺបណ្តោះអាសន្ននៅក្នុងធ្មេញរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្រៀវធ្មេញកើតមានឡើងដោយសារការសឹកស្រទាប់ខាងក្រៅនៃធ្មេញ ដែលអាចបង្កឲ្យមានការប៉ះពាល់ដល់ឫសរបស់ធ្មេញ។ ទោះជាយ៉ាងណា នៅពេលខ្លះ អ្នកអាចមានភាពមិនសុខស្រួលនៃធ្មេញដែលបង្កឡើងដោយកត្តាផ្សេងទៀត ដូចជា ប្រហោងធ្មេញ ការប្រេះធ្មេញ ការឆែបធ្មេញ ការបំពេញនូវសារធាតុថ្មីមួយទៅក្នុងធ្មេញ ឬផលប៉ះពាល់នៃការព្យាបាលមាត់ធ្មេញផ្សេងទៀត ដូចជាការធ្វើឲ្យធ្មេញសជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការស្រៀវធ្មេញ អ្នកត្រូវចាប់ផ្តើមណាត់ជួបជាមួយទន្តពេទ្យ ឬដើម្បីស្វែងរកមូលហេតុណាមួយដែលបណ្ដាលឲ្យឈឺធ្មេញ។
ដើម្បីការពារការស្រៀវធ្មេញ អ្នកត្រូវ៖
• ការប្រើប្រាស់ថ្នាំដុសធ្មេញដែលបំបាត់ការឈឺចាប់ ដែលអាចជួយកាត់បន្ថយការឈឺចាប់បានមួយចំនួនផងដែរ។
• ការប្រើប្រាស់ហ្វ្លុយអូរ៉ាយ ដើម្បីជួយឲ្យស្រទាប់ខាងក្រៅនៃធ្មេញមានភាពរឹងមាំ និងការកាត់បន្ថយការឈឺចាប់។
• ការស្រោបធ្មេញ ដើម្បីការពារការប៉ះពាល់ជាមួយឬសធ្មេញ ហើយត្រូវចាំបាច់ប្រើប្រាស់ថ្នាំស្ពឹក។
• ការវះកាត់ដោយការផ្សាំជាលិកា ព្រោះនៅពេលឫសធ្មេញបាត់បង់នូវជាលិកានៅអញ្ចាញធ្មេញ គឺគ្រូពេទ្យតម្រូវឲ្យមានការផ្សាំជាលិកា ដែលយកមកពីកន្លែងផ្សេងនៅក្នុងមាត់ ទៅដាក់នៅកន្លែងដែលមានផលប៉ះពាល់។ វាអាចការពារឫសធ្មេញ និងការកាត់បន្ថយការស្រៀវធ្មេញបានមួយកម្រិត។
ដើម្បីបង្ការការស្រាវធ្មេញ អ្នកត្រូវជួបជាមួយទន្តពេទ្យដើម្បីទទួលបានការផ្ដល់យោបល់ក្នុងការថែរក្សាសុខភាពមាត់ធ្មេញឲ្យមានសុខភាពល្អុ។ អ្នកត្រូវដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ៕