សត្វល្អិតខាំ ឬទិច គឺជារឿងធម្មតាសម្រាប់ទារក ដូច្នោះ វាគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះឡើយ ប៉ុន្តែពួកគេអាចនឹងមានការឈឺចាប់ និងអារម្មណ៍មិនល្អ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលល្អិតខាំ ឬទិច ទារកនឹងមានអារម្មណ៍ថាមានការឈឺចាប់ និងរមាស់ ហើយតំបន់នៅជុំវិញការទិចនោះ នឹងប្រែជាហើមនឹងពណ៌ក្រហមយ៉ាងលឿន ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃបន្ទាប់។
បន្ទាប់ពីមូស មមង់ ឬចៃខាំ វានឹងប្រែជាពណ៌ក្រហមតូចៗ ហើយមានការរមាស់ បន្ទាប់មកវាអាចហើម និងអាចកើតមានពងទឹកមកជាំមួយ ហើយវាអាចនឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ ម៉ោង ឬ ១ ថ្ងៃបន្ទាប់មក។
ចំពោះសត្វឃ្មុំ សត្វឱម៉ាល់ ឬសត្វល្អិតដទៃទៀតទិច អ្នកកុំព្យាយាមយកវាចេញ ប្រសិនបើវាជាប់នៅលើស្បែករបស់ទារក។ អ្នកមិនត្រូវកេះ ឬបង្កើតឲ្យមានស្នាមដោយសារក្រចករបស់អ្នកនោះទេ ព្រោះថាក្រចកអាចនឹងច្របាច់ពិសបន្ថែមទៀតចូលទៅក្នុងស្បែករបស់ទារក។ បន្ទាប់មក អ្នកត្រូវលាងសម្អាតតំបន់នោះយ៉ាងហ្មត់ចត់ជាមួយសាប៊ូ និងទឹក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីព្យាបាលសត្វទិចកូនតូច អ្នកត្រូវ ៖
• កាត់បន្ថយការហើម និងរមាស់ ដោយការស្អំកញ្ចប់ទឹកកក ឬវត្ថុដែលត្រជាក់ ដូចជាក្រដាសត្រជាក់ជាដើម។
• ប្រសិនបើទារកមានការឈឺចាប់ខ្លាំង អ្នកអាចផ្តល់នូវប៉ារ៉ាសេតាមុល ឬ ibuprofen ប្រសិនបើទារកមានអាយុ ៣ ខែ ឬលើសពីនេះ។
• ត្រូវបញ្ឈប់ការខាំ ឬការអេះទារកនូវកន្លែងដែលសត្វទិច ហើយអ្នកត្រូវកាត់ក្រចកទារកឲ្យនៅខ្លីៗ។
• ប្រសិនបើទារកមានការរមាស់ ឬឈឺចាប់ខ្លាំង អ្នកត្រូវយកទារកទៅជួបគ្រូពេទ្យភ្លាមៗ៕