ការមិនបានទទួលនូវអ្វីដែលអ្នកចង់បាននៅពេលសម្រាលកូន គឺជាការលំបាកក្នុងការដោះស្រាយបំផុត ប៉ុន្តែអ្នកត្រូវព្យាយាមការពារកុំឲ្យវាកើតឡើង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នៅពេលអ្នកមានគំរោងសម្រាលកូនបានត្រឹមត្រូវ អ្នកនឹងទួលបានទារកដ៏ស្រស់ស្អាត និងមានសុខភាពល្អ ប៉ុន្តែអ្នកអាចមានអារម្មណ៍មិនសប្បាយចិត្ត នៅពេលការសម្រាលកូនមានការរំខាន និងមានការលំបាកក្នុងការសម្របសម្រួលអារម្មណ៍របស់អ្នក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ដូច្នេះ អ្នកត្រូវ៖

• សាកសួរសំនួរមួយចំនួនខ្លីៗពីឆ្មប ដូចជា អ្វីដែលនឹងកើតមានឡើង និងហេតុអ្វី នៅមុនពេលអ្នកចេញពីមន្ទីរពេទ្យ។ ហើយបើទោះបីជាអ្នកមិនអាចផ្លាស់ប្តូរអ្វីបាន ប៉ុន្ តែវាអាចជួយឲ្យអ្នកយល់ពីមូលហេតុដែលនឹងកើតមានឡើង។
• មិនត្រូវមានអារម្មណ៍ខកចិត្ត នៅពេលអ្នកមិនអាចសម្រាលកូនដូចដែរអ្វីដែលអ្នកចង់បាន ព្រោះថាការមានកូន គឺជាអ្វីដែលស្ត្រីជាច្រើនបានរំពឹងទុក ហើយក៏គ្មាននរណាម្នាក់អាចទទួលបានអ្វីដែលគេចង់បានគ្រប់យ៉ាងនោះដែរ។
• និយាយទៅកាន់នរណាម្នាក់អំពីអារម្មណ៍របស់អ្នក ដូចជាស្វាមី អ្នកម្តាយ ឬមិត្តភក្តិ ដែលអាចនឹងជួយឲ្អ្នកយមានអ្នកមានភាពធូរស្រាលបាន។
• មិនត្រូវធ្វើឲ្យមានការលំបាកនៅលើខ្លួនឯង។ គ្មាននរណាម្នាក់អាចគ្រប់គ្រងអ្វីដែលនឹងកើតឡើងក្នុងអំឡុងពេលសម្រាលកូន ហើយការសម្រេចចិត្តរបស់អ្នក គឺជាជម្រើសល្អបំផុតសម្រាប់អ្នក និងកូនរបស់អ្នក។
• ការថែរក្សាសុខភាពរាងកាយ ដូចជាការបរិភោគឲ្យបានគ្រប់គ្រាន់ និងរក្សាសំណើមដល់ស្បែក ដើម្បីរក្សាកម្លាំងក្នុងការជាសះស្បើយ មានអារម្មណ៍ស្រស់ថ្លា និងការមើលថែទាំកូនតូចរបស់អ្នក។
• មិនត្រូវគិតថា អ្នកបានទទួលបរាជ័យក្នុងការសម្រាលកូន ព្រោះថាការមានកូនគឺជាការកោតសរសើរដ៏អស្ចារ្យ និងជាអ្វីដែលអ្នកអាចធ្វើបាន៕