ពាក្យថា “ពិបាកដកដង្ហើម” ទំនងជាមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វាអាចពិពណ៌នាបានថា ជាការតឹងយ៉ាងខ្លាំងនៅក្នុងទ្រូង ឬមានអារម្មណ៍ថាថប់ដង្ហើម។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដោយអាស្រ័យលើមូលហេតុ អ្នកអាចជួបប្រទះការពិបាកដកដង្ហើមម្តងម្កាល ឬអាចកើតឡើងម្តងហើយម្តងទៀត។ ការធ្វើលំហាត់ប្រាណបញ្ចេញកម្លាំងខ្លាំង សីតុណ្ហភាពក្តៅខ្លាំងក៏អាចបណ្តាលឲ្យពិបាកដកដង្ហើមនៅលើមនុស្សដែលមានសុខភាពល្អផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ក្រៅតែពីឧទាហរណ៍ទាំងនេះ ការពិបាកដកដង្ហើមអាចទំនងជាសញ្ញានៃបញ្ហាវេជ្ជសាស្រ្ត។ ប្រសិនបើអ្នកមានពិបាកដកដង្ហើម ជាពិសេស ប្រសិនបើវាកើតឡើងភ្លាមៗ ហើយធ្ងន់ធ្ងរ សូមជួបគ្រូពេទ្យរបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ករណីភាគច្រើននៃការពិបាកដកដង្ហើម គឺដោយសារតែលក្ខខណ្ឌសុខភាពបេះដូង ឬសួត។ បេះដូង និងសួតរបស់អ្នកត្រូវបានចូលរួមនៅក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងនាំយកកាបូនឌីអុកស៊ីតត្រឡប់មកវិញ ហើយប្រសិនបើអ្នកមានបញ្ហាជាមួយនឹងដំណើរការទាំងនេះ នោះវានឹងនាំឲ្យប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នក។

មូលហេតុទាំងនោះមានដូចជាជំងឺហឺត ការពុលកាបូនម៉ូណូអុកស៊ីត បេះដូងមិនអាចលោតបានដោយសារការសង្កត់ណាមួយ ជំងឺគាំបេះដូង ការមានសម្ពាធឈាមទាប ការស្ទះសរសៃឈាមសួត ជំងឺរលាកសួត ការមានដក់ខ្យល់ក្នុងសួត ការស្ទះផ្លូវដង្ហើមផ្នែកខាងលើ បញ្ហាបេះដូង និងបញ្ហាដទៃជាច្រើនទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង