មានកត្តាជាច្រើន ដែលអាចជះឥទ្ធិពលដល់ការជ្រុះសក់ដែលនាំឲ្យទំពែក ៖
– អ័រម៉ូន ដូចជាកម្រិតមិនធម្មតានៃអ័រម៉ូនអង់ដ្រូសែន
– ហ្សែន ពីទាំងម្តាយ និងឪពុក អាចជះឥទ្ធិពលដល់ភាពទំពែកនៃកូនបាន
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– ស្ត្រេស ជំងឺអាចណ្តាលឲ្យជ្រុះសក់មួយរយៈពេល ហើយព្រូនក៏អាចបណ្តាលឲ្យជ្រុះសក់បានផងដែរ
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– ថ្នាំ រួមមានការព្យាបាលដោយសារធាតុគីមី ក្នុងការព្យាបាលជំងឺមហារីក ថ្នាំឲ្យឈាមរាវជាដើម សុទ្ធតែអាចបណ្តាលឲ្យជ្រុះសក់មួយរយៈផងដែរ
– ការរលាក គ្រោះថ្នាក់ ឬការថតកាំរស្មីអ៊ិច អាចបណ្តាលឲ្យជ្រុះសក់មួយរយៈ ហើយក្នុងករណីនេះ ជាធម្មតាការលូតលាស់សក់ត្រឡប់មកវិញនៅពេលដែលគ្រោះថ្នាក់ជាសះស្បើយ
– ផលិតផលកែសម្ផស្ស ដូចជាសាប៊ូកក់សក់ ថ្នាំឲ្យសក់ស្ងួតជាដើម អាចជំរុញឲ្យសក់ស្តើងដោយធ្វើឲ្យសក់ខ្សោយ និងស្រួយ
– បញ្ហាសុខភាព ដូចជាជំងឺនៃក្រពេញទីរ៉ូអ៊ីត ជំងឺទឹកនោមផ្អែម កង្វះជាតិដែក ជំងឺនៃការញ៉ាំ និងភាពស្លេកស្លាំង អាចបណ្តាលឲ្យជ្រុះសក់ផងដែរ
– អាហារ ដូចជាអាហារដែលខ្វះជាតិប្រូតេអ៊ីន អាចបណ្តាលឲ្យជ្រុះសក់មួយរយៈ៕