ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាឈឺផ្សារ ឬរមាស់នៅលើលិង្គរបស់អ្នក អ្នកប្រហែលជាអាចមានជំងឺកាមរោគហើយ។ ចំពោះបុរសភាគច្រើន អារម្មណ៍មួយនេះ គឺអាចដឹងបាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

មូលហេតុពិតប្រាកដ និងទីតាំង អាចប្រែប្រួលតាមមនុស្សប្រុសពីម្នាក់ទៅម្នាក់ ហើយជារឿយៗ វាអាចធ្វើឲ្យរបួសស្បែក និងសរសៃប្រសាទមួយចំនួន។ យ៉ាងណាមិញ វាក៏អាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរជាងនេះផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

តើការរលាកលិង្គ ឬរមាស់មានអារម្មណ៍យ៉ាងណា?

បុរសជារឿយៗពិពណ៌នាអំពីលិង្គរបស់ពួកគេដែលមានការរលាក ឬរាលដាលយ៉ាងធ្ងន់ធ្ងរដូចជាការស្ពឹក ឬចុកចាប់ផ្សារ ដែលជាទូទៅត្រូវបានគេនិយាយថាស្រដៀងនឹងអារម្មណ៍មុតម្ជុល។ វាត្រូវបានគេពិពណ៌នាថា ជាប្រភេទនៃការក្តៅ រលាក ឬស្កៀបៗ។ ការឈឺចាប់អាចធ្វើឲ្យអ្នកមិនស្រួល និងលំបាកក្នុងការនោម ទំនាក់ទំនងផ្លូវភេទ និងសកម្មភាពប្រចាំថ្ងៃ។

តើការរមាស់លិង្គបែបនេះ អាចជាសញ្ញានៃជំងឺកាមរោគដែរឬទេ?
ការធ្វើតេស្តជាទៀងទាត់ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីថែរក្សាសុខភាពទូទៅ និងសុខភាពផ្លូវភេទរបស់អ្នក។ ប្រសិនបើអ្នកមានការរួមភេទដោយគ្មានការការពារ ឬការរួមភេទជាមួយដៃគូថ្មី ការធ្វើតេស្តកាមរោគ អាចជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អ្នក។

បុរសភាគច្រើនមិនដឹងថាការរមាស់លិង្គ ឬរលាក អាចជារោគសញ្ញាដំបូងនៃជំងឺកាមរោគឡើយ។ ដរាបណាវាត្រូវបានគេព្យាបាលនៅដំណាក់កាលដំបូង ហានិភ័យ គឺមានតិចតួចបំផុត។

ជំងឺកាមរោគដែលមិនបានព្យាបាល អាចបណ្តាលឲ្យមានបញ្ហាសុខភាពរយៈពេលយូរសម្រាប់អ្នកជំងឺ ដូច្នេះ វាជារឿងសំខាន់ដើម្បីធ្វើតេស្ត ប្រសិនបើអ្នកសង្ស័យថាអ្នកស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់៕