តើអ្នកគួរបញ្ឈប់ការរួមភេទ នៅពេលណាខ្លះ អំឡុងពេលអ្នកមានផ្ទៃពោះ?
ឆ្មប ឬវេជ្ជបណ្ឌិតរបស់អ្នកប្រហែលជានឹងណែនាំអ្នកឲ្យតម ឬជៀសវាងការរួមភេទតែម្តង ប្រសិនបើអ្នកមានការហូរឈាមធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ។ ការរួមភេទ អាចបង្កើនហានិភ័យនៃការហូរឈាមបន្តទៀត ប្រសិនបើសុកស្ថិតនៅទាប ឬមានការហូរឈាមខាងក្នុង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកក៏នឹងត្រូវបានណែនាំឲ្យជៀសវាងការរួមភេទផងដែរ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដូចខាងក្រោមនេះ ៖
1. ការឈឺចាប់ ឬរលាកប្រដាប់ភេទ ពីព្រោះ វាអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
2. មានបញ្ហាខ្លះៗជាមួយច្រកចូលទ្វារមាស – អ្នកអាចមានហានិភ័យខ្ពស់ក្នុងការនាំបញ្ហានានាចូលទៅកាន់កូនរបស់អ្នក ឬអាចឈានដល់ការរលូតកូន
3. អ្នកមានកូនភ្លោះ ឬធ្លាប់សម្រាលកូនមុនកំណត់ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ
4. ឈឺចាប់ក្នុងពេលរួមភេទ
5. ខ្សោយថាមពល ឧស្សាហ៍វិលមុខ និងសន្លប់។
ប្រសិនបើដៃគូរបស់អ្នកកំពុងរួមភេទជាមួយអ្នកដទៃ អ្នកចាំបាច់ណាស់ត្រូវប្រើស្រោមអនាម័យ ដើម្បីការពារអ្នក និងកូនរបស់អ្នកពីការឆ្លងមេរោគផ្លូវភេទ៕