ក្រុមអ្នកជំនាញមិនយល់ស្របទេថា មនុស្សយើងអាចក្លាយទៅជាញៀននឹងការរួមភេទបាន។ អ្នកជំនាញផ្នែកផ្លូវភេទ និងទំនាក់ទំនងមួយចំនួនជឿថា មនុស្សអាចញៀនអារម្មណ៍រីករាយ ឬ “មានបទពិសោធន៍” ខ្ពស់ក្នុងអំឡុងពេលរួមភេទ និងសកម្មភាពផ្លូវភេទ ប៉ុន្តែអ្នកជំនាញផ្សេងទៀតបែរជាមិនយល់ស្រប។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើអ្វីទៅជាការញៀនការរួមភេទ?
អ្នកជំនាញនិយាយថា ការញៀននឹងសិច ឬការរួមភេទ ជាសកម្មភាពផ្លូវភេទណាមួយ ដែលអ្នកមានអារម្មណ៍ថា មិនអាចទប់អារម្មណ៍បាន។ វាអាចជាការរួមភេទជាមួយដៃគូ ហើយវាក៏អាចមានន័យថា ជាសកម្មភាពនានាដូចជារូបអាសអាភាស ការសម្រេចកាមដោយខ្លួនឯង ការទៅរកស្រីពេស្យា ឬការជជែកគ្នាអំពីរឿងសិចដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំពោះមនុស្សភាគច្រើន អាកប្បកិរិយាទាំងនេះមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទេ។ ប៉ុន្តែ មនុស្សមួយចំនួនមិនអាចគ្រប់គ្រងការជម្រុញ និងសកម្មភាពទាំងនេះបានទេ បើទោះបីជាការលំបាកដែលពួកគេធ្វើទាំងនេះ អាចបណ្តាលឲ្យមានបញ្ហានៅក្នុងទំនាក់ទំនង ហិរញ្ញវត្ថុ ការងារ និងជីវិតរបស់ពួកគេ។
មនុស្សមួយចំនួនក៏ប្រហែលជានឹងពឹងផ្អែកលើការរួមភេទ និងសកម្មភាពផ្លូវភេទ ដើម្បីធ្វើឲ្យមានអារម្មណ៍អវិជ្ជមាន និងកាត់បន្ថយការលំបាកនានាផងដែរ។ នេះគឺអាចមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពនៃជីវិតរបស់មនុស្ស និងអ្នកដែលនៅជុំវិញពួកគេ៕