បញ្ហាដល់ចំណុចកំពូលទាំងនេះ អាចបែងចែកជាពីរប្រភេទ ៖

• បឋម – នៅពេលដែលស្ត្រីម្នាក់មិនដែលបានដល់ចំណុចកំពូលសោះ
• បន្ទាប់ពីស្ត្រីម្នាក់ធ្លាប់ឈានដល់ចំណុចកំពូលកាលពីអតីតកាល ប៉ុន្តែមិនអាចធ្វើបានទេឥឡូវនេះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ស្ត្រីខ្លះមិនចាំបាច់ឈានដល់ចំណុចកំពូលដើម្បីរីករាយនឹងការរួមភេទនោះទេ ប៉ុន្តែ ការមិនឈានដល់ចំណុចកំពូល អាចជាបញ្ហាសម្រាប់ស្ត្រី និងដៃគូរបស់ពួកគេ។

មូលហេតុដែលស្ត្រីមិនអាចឈានដល់ចំណុចកំពូលរួមមាន ៖

  • ការភ័យខ្លាច ឬការខ្វះចំណេះដឹងអំពីការរួមភេទ
  • មិនអាច “ផ្ចង់អារម្មណ៍”
  • មិនអាចទទួលបានការរំញោចគ្រប់គ្រាន់
  • បញ្ហាទំនាក់ទំនង
  • ជំងឺក្នុងផ្លូវអារម្មណ៍ – ដូចជាការធ្លាក់ទឹកចិត្ត
  • ធ្លាប់មានបទពិសោធន៏ផ្លូវភេទដ៏រន្ធត់ពីមុន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការស្រាវជ្រាវកំពុងត្រូវបានអនុវត្តទៅក្នុងស្ថានភាពសុខភាពមួយចំនួន ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាម និងសរសៃប្រសាទដល់តំបន់គ្លីតូរីស ដើម្បីពិនិត្យមើលថាតើ វាជះឥទ្ធិពលដល់ចំណុចកំពូល ឬយ៉ាងណា។

ការព្យាបាលដោយចិត្តសាស្រ្ត អាចជួយស្ត្រីឲ្យយកឈ្នះបញ្ហាដល់ចំណុចកំពូល។ វាពាក់ព័ន្ធនឹងការស្វែងយល់អំពីអារម្មណ៍របស់នាងអំពីការរួមភេទ ទំនាក់ទំនង និងខ្លួននាងផ្ទាល់៕