វាត្រូវបានគេប៉ាន់ស្មានថា បុរសម្នាក់ក្នុងចំណោម ១០ នាក់ មានបញ្ហាទាក់ទងនឹងការរួមភេទដូចជាការបាញ់ទឹកកាមឆាប់ពេក ឬបញ្ហាងាប់លិង្គជាដើម។
បញ្ហាផ្លូវភេទ អាចប៉ះពាល់ដល់បុរសគ្រប់គ្នា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
១. ការងាប់លិង្គ (លិង្គមិនងើប)
នេះគឺជាពេលដែលមនុស្សប្រុសមិនអាចទទួលបាន ឬរក្សាការឡើងរឹងរបស់លិង្គ។ បុរសភាគច្រើនជួបប្រទះបញ្ហានេះ នៅពេលខ្លះនៅក្នុងជីវិតរបស់ពួកគេ ហើយមូលហេតុ វាអាចជាបញ្ហារូបកាយ ឬផ្លូវចិត្ត។
មូលហេតុរួមមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងការកើនឡើងសម្ពាធឈាម។ ការសេពគ្រឿងស្រវឹង ការជក់បារី និងការថ្នាំខុសច្បាប់ ព្រមទាំងឱសថវេជ្ជបញ្ជាមួយចំនួន ក៏អាចបង្កឲ្យមានបញ្ហានៃការឡើងរឹងរបស់លិង្គផងដែរ។
ការខ្វល់ខ្វាយអំពីការងារ ប្រាក់កាស ទំនាក់ទំនងគ្រួសារ និងសូម្បីតែការព្រួយបារម្ភអំពីការមិនឡើងរឹងរបស់លិង្គ ក៏សុទ្ធតែអាចជាកត្តាចូលរួមទាំងអស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. ការឆាប់ចេញទឹកកាម
នេះគឺជាពេលដែលបុរសបញ្ចេញទឹកកាមឆាប់រហ័ស ឬលឿនជាងការចង់បានក្នុងពេលរួមភេទ។ វាគ្រាន់តែជាបញ្ហាមួយ ប្រសិនបើវារំខានដល់គាត់ ឬដៃគូរបស់គាត់។
មូលហេតុអាចរួមមានការថប់បារម្ភអំពីសកម្មភាពផ្លូវភេទ ភាពតានតឹង បញ្ហាដែលមិនទាន់ដោះស្រាយនៅក្នុងទំនាក់ទំនង ឬការធ្លាក់ទឹកចិត្ត។ អ្នកអាចទៅជួបគ្រូពេទ្យ ឬវេជ្ជបណ្ឌិតចិត្តសាស្រ្តសម្រាប់ជាជំនួយ។
៣. ការបាត់បង់ចំណង់ផ្លូវភេទ
ការបាត់បង់ចំណង់ផ្លូវភេទ គឺជារឿងធម្មតា ហើយកើតឡើងញឹកញាប់ណាស់។ វាអាចត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាមួយចំនួនរួមទាំងបញ្ហាទំនាក់ទំនង ភាពតានតឹង ការថប់បារម្ភ និងផលប៉ះពាល់នៃថ្នាំ។ ចូរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក ឬទាក់ទងជាមួយសមាគមប្រឹក្សាយោបល់ផ្លូវភេទ ប្រសិនបើអ្នកគិតថា វាជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នក៕