អ្នកអាចអនុវត្តតាមជំហានមួយៗនៅថ្ងៃនេះ ដើម្បីបញ្ឈប់ការសេបគ្រឿងស្រវឹងរបស់អ្នក។ ជំហានដំបូង អ្នកអាចទាក់ទងទៅក្រុមអ្នកគាំទ្រការឈប់ផឹករបស់អ្នក ទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬកំណត់កាលបរិច្ឆេទក្នុងពេលអនាគតដ៏ខ្លីខាងមុខដើម្បីបញ្ឈប់ការផឹក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

វិធីសាស្រ្តងាយៗ

  • នៅឲ្យឆ្ងាយបន្តិចពីកន្លែងលក់ស្រា ឬមិត្តភក្តិដែលញ៉ាំស្រា
  • ប្តេជ្ញាចិត្តថាឈប់ឲ្យបាន
  • ផឹកភេសជ្ជៈផ្សេង ពេលអ្នកចង់ញ៉ាំស្រា
  • កាត់បន្ថយបរិមាណស្រាដែលផឹកបន្តិចម្តងៗ
  • កុំទិញ ឬទុកស្រាក្នុងផ្ទះ
  • កត់ត្រាពាក្យថាឈប់ផឹក នៅកន្លែងធ្វើការ ឬក្នុងផ្ទះរបស់អ្នក
  • សុំជំនួយ​ ឬការដាស់តឿនពីមិត្តភក្តិ ឬបងប្អូន។

មនុស្សខ្លះអាចបញ្ឈប់ការផឹកដោយខ្លួនរបស់គេផ្ទាល់ ហើយអ្នកផ្សេងទៀតត្រូវការជំនួយពីពេទ្យ ដើម្បីគ្រប់គ្រងដំណើរការនៃការបញ្ឈប់នោះ ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រសិនបើអ្នកគិតថាអ្នកញៀននឹងគ្រឿងស្រវឹងខ្លាំង អ្នកគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីបញ្ហាថាតើអ្នកត្រូវការការបញ្ឈប់ការសេពគ្រឿងស្រវឹងតាមរបៀបណាទើបមានប្រសិទ្ធភាព ហើយដែលត្រូវការជំនួយពីវេជ្ជបណ្ឌិត។

ក្នុងករណីអ្នកញៀនធ្ងន់ធ្ងរ វេជ្ជបណ្ឌិតរបស់អ្នកអាចផ្ដល់ឲ្យអ្នកនូវថ្នាំពេទ្យ ដែលអាចជួយអ្នកបានយ៉ាងមានសុវត្ថិភាពពីការដកខ្លួនចេញពីសុរា។

ដោយមានជំនួយពីវេជ្ជបណ្ឌិត វាអាចនាំឲ្យការបញ្ឈប់ការរសេពគ្រឿងស្រវឹងរបស់អ្នកកាន់តែមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់៕