ការមានផ្ទៃពោះ អាចបង្កើនសម្ពាធមួយចំនួនទៅលើរាងកាយរបស់អ្នក។ វាជារឿងសំខាន់ណាស់ណាស់ ដើម្បីធ្វើតាមការណែនាំរបស់គ្រូពេទ្យទៅលើការថែទាំសុខភាព ចំពោះការមានផ្ទៃពោះរបស់អ្នកឲ្យបានល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• អ្នកត្រូវរក្សាទម្ងន់របស់អ្នកឲ្យនៅក្នុងកម្រិតដែលមានសុខភាពល្អ
• កុំឲ្យមានស្រ្តេស និងកាត់បន្ថយភាពតានតឹង
• អ្នកត្រូវគោរពរាល់គោលការណ៍វេជ្ជសាស្ត្ររបស់គ្រូពេទ្យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទាំងនេះនឹងជាមធ្យោបាយដ៏វែងឆ្ងាយដែលឆ្ពោះទៅរកការធានាបានថា កូនរបស់អ្នកកើតមកមានសុខភាពល្អ។ នៅក្នុងករណីខ្លះ អ្នកអាចត្រូវការការថែទាំវេជ្ជសាស្រ្តបន្ថែម ដើម្បីជួយការពារការសម្រាលមិនគ្រប់ខែ ឬគ្រប់គ្រងបញ្ហាផ្សេងទៀត។
ជំងឺទឹកនោមផ្អែមនៅក្នុងពេលមានផ្ទៃពោះ បណ្តាលមកពីអ័រម៉ូនមានការផ្លាស់ប្តូរនៅក្នុងអំឡុងពេលមានផ្ទៃពោះ ដែលអាចបណ្តាលឲ្យជាតិស្ករក្នុងឈាមរបស់អ្នកមានការកើនឡើងខ្ពស់ ដែលវាអាចធ្វើឲ្យកូនរបស់អ្នកនឹងមានទំហំកើនឡើងធំជាងធម្មតា។
ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ក៏អាចបង្កើនហានិភ័យនៃការមានសម្ពាធឈាមខ្ពស់ផងដែរ។ អ្នកអាចត្រូវការការវះកាត់ ជំនួសការសម្រាលតាមទ្វារមាសបែបធម្មជាតិដើម្បីការពារការរងរបួសដល់ទារកសម្រាប់ហេតុផលទាំងនេះ និងដទៃទៀជាច្រើន៕