ខណៈដែលអាងហែលទឹកភាគច្រើនមានសារធាតុគីមី ដើម្បីជួយសម្លាប់មេរោគនោះ ពេលខ្លះ អ្នកបំផ្លាញមេរោគទាំងនេះ អាចមិនមានប្រសិទ្ធភាព១០០ភាគរយគ្រប់ពេលនោះទេ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ក្រុមគ្រូពេទ្យជំនាញអាមេរិចបានណែនាំនូវគន្លឹះការពារការឆ្លងមេរោគ និងជំងឺនានា ដែលបណ្តាលមកពីអាងហែលទឹកដូចខាងក្រោម ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– សូមងូតទឹកមុនដើម្បីជួយលាងសម្អាតមេរោគមុននឹងអ្នកចូលទៅក្នុងទឹក
– សូមកុំនោមនៅក្នុងអាងហែលទឹក
– ប្រសិនបើអ្នករាគ, សូមកុំចូលក្នុងអាងហែលទឹក
– សូមកុំផឹកទឹកអាងហែលទឹក
– គ្រប់ម៉ោង, ត្រូវយកកុមារតូចៗទៅបន្ទប់ទឹក ឬប្តូរខោទឹកនោម
– សូមប្រាកដថា កម្រិត pH និងក្លរីន គឺមានសុវត្ថិភាពមុននឹងអ្នកគ្រប់គ្នាចូលទៅក្នុងអាងហែលទឹក៕