1. កុំបរិភោគត្រីឆៅ ខ្យងឆៅ ឬអយស្ទ័រ នៅពេលអ្នកមានផ្ទៃពោះ ព្រោះវាអាចបណ្តាលឲ្យពុលអាហារ

2. ត្រីសាលម៉ុនឆ្អិត ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពក្នុងការទទួលទានក្នុងអំឡុងពេលមានផ្ទៃពោះ (ទោះជាយ៉ាងណាក៏ដោយ អ្នកគួរប្រុងប្រយ័ត្នក្នុងការទទួលទាន ជាពិសេស ពេលអ្នកទៅទិញមកពីផ្សារ)

3. ត្រី ល្អសម្រាប់អ្នក និងកូនរបស់អ្នក ព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន សារធាតុរ៉ែនិងប្រូតេអ៊ីន ហើយគ្រូពេទ្យជំនាញផ្តល់ដំបូន្មានដល់មនុស្សពេញវ័យឲ្យញ៉ាំត្រីយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ដែលមួយក្នុងចំនោមនោះគួរតែមានត្រីមានខ្លាញ់ច្រើន

4. ប្រភេទផ្សេងទៀតនៃត្រី និងគ្រឿងសមុទ្រ … សូមកម្រិតបរិមាណដែលអ្នកញ៉ាំ

5. កុំបរិភោគត្រីឆ្លាម និងត្រីដាវ ដែលត្រីទាំងនេះមានផ្ទុកជាតិបារ៉តមិនមានសុវត្ថិភាព។ ត្រីធូណាមានបារ៉តខ្លះផងដែរ ដូច្នេះចូរញ៉ាំក្នុងបរិមាណសមរម្យ៕