ផលវិបាកដែលបណ្តាលមកពីជំងឺគ្រុនពោះវៀន ជារឿយៗកើតឡើងតែចំពោះអ្នកដែលមិនត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ឬអ្នកដែលមិនត្រូវបានព្យាបាលភ្លាមៗ។

ក្នុងករណីបែបនេះ ប្រហែល ១ នាក់ក្នុងចំណោម ១០ នាក់មានបញ្ហាស្មុគស្មាញ ដែលជាទូទៅកើតឡើងក្នុងអំឡុងពេលសប្តាហ៍ទីបីនៃការឆ្លងមេរោគ។

ផលវិបាកពីរដែលកើតមានញឹកញាប់បំផុតចំពោះជំងឺគ្រុនពោះវៀនមិនត្រូវបានព្យាបាលគឺ ៖

1. ការហូរឈាមខាងក្នុងប្រព័ន្ធរំលាយអាហារ
2. ដាច់ធ្លាយប្រព័ន្ធរំលាយអាហារ ដែលវានឹងរាលដាលការឆ្លងមេរោគដល់សរីរាង្គផ្សេងៗ។

ការហូរឈាមខាងក្នុង
ភាគច្រើនវាកើតមាននៅក្នុងជំងឺគ្រុនពោះវៀន ដែលមិនមែនជាការគំរាមកំហែងដល់ជីវិតនោះទេ ប៉ុន្តែ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួន។

រោគសញ្ញារួមមាន ៖
• មានអារម្មណ៍ធុញទ្រាន់គ្រប់ពេលវេលា
• ដកដង្ហើមខ្សោយ
• ស្បែកស្លេក
• ចង្វាក់បេះដូងលោតមិនទៀងទាត់
• ក្អួតឈាម
• លាមកមានឈាម ឬពណ៌ឡើងខ្មៅងងឹត។

ការចាក់បញ្ចូលឈាម អាចតម្រូវជំនួធ្វើដើម្បីជំនួសឈាមដែលបាត់បង់ ហើយការវះកាត់អាចត្រូវប្រើ ដើម្បីជួសជុលកន្លែងដែលហូរឈាម។

ការធ្លាយសរីរាង្គ
ការធ្លាយសរីរាង្គ គឺជារឿងធ្ងន់ធ្ងរមួយ។ នេះដោយសារតែបាក់តេរីដែលរស់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកអាចផ្លាស់ទីទៅក្នុងក្រពះរបស់អ្នក និងឆ្លងទៅលើស្រទាប់នៃពោះ។

ស្ថានភាពបែបនេះ គឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត នៅពេលដែលជាលិកានៃស្រទាប់ជាទូទៅ គឺគ្មានមេរោគនោះទេ។

ស្ថានភាពនេះអាចរីករាលដាលយ៉ាងឆាប់រហ័សទៅក្នុងឈាម មុនពេលរីករាលដាលទៅសរីរៈដទៃទៀត។ នេះគឺមានហានិភ័យនៃការបាត់បង់សរីរាង្គច្រើន។ ប្រសិនបើវាមិនត្រូវបានព្យាបាលឲ្យបានត្រឹមត្រូវ វាអាចបណ្តាលឲ្យអ្នកជំងឺស្លាប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង