អ្នកឯកទេសបាននិយាយថា ការសម្រកទម្ងន់ដែលលើស អាចជួយការពារ និងបន្ថយរោគសញ្ញា និងឱកាសនៃកើតជំងឺរលាកសន្លាក់ឆ្អឹងបាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ក្រុមគ្រូពេទ្យជំនាញក៏បានពន្យល់ផងដែរអំពីរបៀបដែលជំងឺរលាកសន្លាក់ឆ្អឹង និងការលើសទម្ងន់ត្រូវបានទាក់ទងគ្នា និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបន្ថយហានិភ័យរបស់អ្នកក្នុងការវិវត្តកើតមានជំងឺមួយនេះ។

ទម្ងន់លើស អាចបណ្តាលឲ្យកើនឡើងការយារសន្លាក់ ដែលនេះគឺនាំឲ្យប៉ះពាល់ដល់សន្លាក់ និងបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹង។ មួយវិញទៀត ខ្លាញ់ក្នុងខ្លួនដែលអ្នកមានច្រើនប៉ុណ្ណា នោះអ្នកគឺមានការរលាកច្រើនប៉ុណ្ណឹង ហើយការសម្រកទម្ងន់ឲ្យបានលើសពី ៥ ភាគរយនៃដងខ្លួនអាចជួយបន្ថយការប៉ះពាល់សន្លាក់របស់អ្នក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

លំហាត់ប្រាណជាទៀង ទាត់អាចជួយសម្រកដល់ការឡើងទម្ងន់ និងជួយបន្ថយអាការៈនៃការរលាកសន្លាក់ឆ្អឹងនេះ៕