ចូរចាប់ផ្តើមដោយបង្ហាញគម្រូដល់ពួកគេ។ ទុកឲ្យពួកគេឃើញថា អ្នកកំពុងតែញ៉ាំអាហារដែលផ្តល់នូវជីវជាតិរួមមានផ្លែឈើ និងបន្លែ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បន្ទាប់មក កាត់វាជាបំណែកៗ ហើយដាក់វាទៅក្នុងម្ហូបអាហាររបស់អ្នក។ រួចដាក់បន្លែចូលទៅក្នុងម្ហូបណាដែលគាត់ចូលចិត្តផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជួនកាល ការធ្វើអ្វីសប្បាយៗអាចធ្វើឲ្យកុមារញ៉ាំបានច្រើន។ ធ្វើនូវអាហារបន្តិចៗឲ្យបានច្រើន ឬកាត់បន្លែជារូបរាងភ្នែក ឬច្រមុះជាដើម។ គ្រាន់តែប្រាកដថា បន្លែបានកាត់វាជាចំនិតតូចៗ ដូចនេះពួកវាមិនជម្រុញឲ្យមានការស្លាក់ចំពោះកូនតូចនោះទេ។
សួរកូនរបស់អ្នកថាតើបន្លែអ្វីដែលគាត់នឹងសាកល្បងញ៉ាំ ហើយឲ្យទៅផ្សារជាមួយគ្នាដើម្បីជ្រើសរើសនូវបន្លែនោះ។ ជម្រុញឲ្យគាត់សាកល្បងញ៉ាំបន្លែដែលអ្នកធ្វើ ប៉ុន្តែកុំបង្ខំគាត់ឲ្យញ៉ាំវា។
ប្រសិនបើអ្នកបារម្ភអំពីជីវជាតិរបស់កូនអ្នក សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ៕