ការឈឺភាគច្រើន មិនមែនជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែរោគសញ្ញាមួយចំនួនគួរតែត្រូវបានពិនិត្យឲ្យបានត្រឹមត្រូវ។ សូមជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានអាការៈដូចខាងក្រោមនេះ ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
១. ខ្សោយដៃ និងជើង
ប្រសិនបើអ្នកមានការខ្សោយ ឬស្ពឹងដៃ ជើង ឬមុខ វាអាចជាសញ្ញានៃជំងឺស្ទះសរសៃឈាមខួរក្បាល ជាពិសេសប្រសិនបើវាស្តែងចេញនៅមួយផ្នែកនៃខ្លួនរបស់អ្នក។
អ្នកក៏អាចមានជំងឺស្ទះសរសៃឈាមខួរក្បាល ប្រសិនបើអ្នកមិនអាចរក្សាលំនឹង មានអារម្មណ៍ថាវិលុមខ ឬមានបញ្ហានៃការដើរជាដើម។ សូមរកជំនួយភ្លាមៗ ប្រសិនបើអ្នកមិនអាចមើលឃើញច្បាស់ភ្លាមៗ ឈឺក្បាលខ្លាំង មានអារម្មណ៍ភាំងៗ ឬមានបញ្ហានៃការនិយាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. ឈឺទ្រូង
នៅពេលដែលវាស្តែងចេញជាការឈឺទ្រូង វាជារឿងប្រសើរ ដើម្បីឲ្យមានសុវត្ថិភាពជាជាងពោលពាក្យថាសោកស្តាយ។ ការឈឺទ្រូងនានា ជាពិសេសមានមកជាមួយនឹងការបែកញើស ឈឺត្បៀតៗ ដកដង្ហើមខ្លីៗ ឬចង្អោរ គួរតែត្រូវបានពិនិត្យដោយគ្រូពេទ្យភ្លាមៗ។
ការឈឺទ្រូង ឬឈឺត្រៀត អាចជាសញ្ញានៃជំងឺបេះដូង ឬការគាំងបេះដូង ជាពិសេសប្រសិនបើអ្នកកមានអាការៈនេះក្រោយពីធ្វើសកម្មភាព។ វាក៏អាចមានន័យថា អ្នកមានកំណកឈាមស្ទះចូលទៅក្នុងសួតផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺទ្រូងណែន ហើយវាមានរយៈពេលយូរជាងពីរ ឬបីនាទី ឬបាត់ទៅវិញ ហើយមានមកវិញ សូមទៅជួបនឹងគ្រូពេទ្យ។
៣. តឹង ឬឈឺនៅផ្នែកខាងក្រោយនៃជើងរបស់អ្នក
នេះអាចជាសញ្ញាមួយនៃកំណកឈាមនៅនឹងជើង។ វាអាចកើតមានក្រោយពីអ្នកកំពុងតែអង្គុយយូរ ឬប្រសិនបើអ្នកឈឺ ហើយត្រូវសម្រាកយូរ។
ប្រសិនបើវាជាកំណកឈាម អ្នកអាចមានអារម្មណ៍ថាឈឺខ្លាំងនៅពេលដែលអ្នកឈរ ឬដើរ។ អ្នកក៏អាចសម្គាល់ឃើញថាហើមផងដែរ។
វាជារឿងធម្មតាដែលមានអារម្មណ៍ថាតឹងក្រោយពីធ្វើលំហាត់ប្រាណ។ ប៉ុន្តែប្រសិនបើអ្នកឃើញថាក្រហម និងមានអារម្មណ៍ថាក្តៅត្រង់កន្លែងដែលហើម ឬឈឺ សូមទៅជួបនឹងគ្រូពេទ្យ៕