កុំទំពារ ឬបំបែកថ្នាំគ្រាប់ ឬថ្នាំដែលមានស្រោមពីក្រៅឲ្យសោះ លុះត្រាតែគ្រូពេទ្យរបស់អ្នកបានប្រាប់អ្នកឲ្យធ្វើដូច្នេះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទម្រង់ថ្នាំគ្រាប់ និងថ្នាំដែលមានសំបកពីក្រៅអាចមានរាង និងទំហំខុសគ្នាជាច្រើន។ ថ្នាំមួយចំនួនត្រូវបានគេផលិតឡើង ដើម្បីធ្វើឲ្យរលាយនៅក្នុងរាងកាយយឺតៗក្នុងរយៈពេលណាមួយ។ ថ្នាំមួយចំនួនមានស្រោមពិសេសហើយ ហើយវាមិនធ្វើការបានត្រឹមត្រូវនោះទេ លុះត្រាតែពួកវាត្រូវបានលេបទាំងមូល។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

តើមានអ្វីកើតឡើង បើអ្នកបំបែកថ្នាំដែលអ្នកលេប?

ជាទូទៅនៅពេលដែលបំបែក ឬបើកស្រោមខាងក្រៅរបស់ថ្នាំចេញ កម្រិតនៃថ្នាំទាំងមូលត្រូវបានសាយភាយក្នុងរាងកាយក្នុងរយៈពេលពី៥ទៅ១០នាទី។ ថ្នាំគ្រាប់ខ្លះត្រូវបានផលិតឡើងដើម្បីឲ្យវាសាយភាយក្នុងរាងកាយឆាប់រហ័សបន្ទាប់ពីលេប ដូច្នេះការទំពារ ឬកិនបំបែក ឬយកស្រោមចេញមិនមានបង្កឲ្យមានបញ្ហាណាមួយនោះទេ។

ទោះជាយ៉ាងណា បើថ្នាំដែលមានស្រោមពិសេស ហើយត្រូវបានគេផលិតឡើងឡើងដើម្បីសាយភាយក្នុងរាងកាយយឺតៗ ការទំពារ ឬកិន ឬបើកយកស្រោមវាចេញអាចបណ្តាលឲ្យមានការលើសកម្រិតនៃថ្នាំ (មានឱកាសខ្ពស់ក្នុងការទទួលរងផលប៉ះពាល់របស់ថ្នាំ) អមដោយរយៈពេលណាមួយមិនមានថ្នាំនៅក្នុងរាងកាយ។

ប្រសិនបើអ្នកកិន ឬទំពារបំបែកថ្នាំដោយមិនបានទទួលដំបូន្មានគ្រូពេទ្យទេនោះ វាអាចបញ្ចេញធាតុផ្សំសកម្មទាំងអស់ចូលទៅក្នុងរាងកាយរបស់អ្នកនៅក្នុងពេលតែមួយ។ ក្នុងករណីខ្លះវាអាចមានគ្រោះថ្នាក់ខ្លាំងណាស់។

តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំមិនអាចលេបវាទាំងមូលបាន?

ប្រសិនបើអ្នក ឬកូនរបស់អ្នកមានបញ្ហាក្នុងការលេបថ្នាំគ្រាប់ សូមប្រាប់ទៅគ្រូពេទ្យដែលចេញវេជ្ជបញ្ជាសម្រាប់អ្នក។ វាអាចនឹងមានថ្នាំដែលជាជម្រើសអាចរកបាន ដូចជាថ្នាំទឹក ឬថ្នាំដែលអាចដាក់ឲ្យរលាយនៅក្នុងទឹកបានដែលអាចនឹងសមស្របសម្រាប់អ្នក៕