ផ្នែកសំខាន់ និងងាយឈឺចាប់បំផុតនៃរាងកាយបុរស គឺពងស្វាស។ ពងស្វាសអាចនឹងមានជំងឺ និងមានបញ្ហាស្រដៀងគ្នាទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឈឺចាប់មួយរំពេចនៅលើប្រដាប់ភេទអាចធ្វើឲ្យមានការរំខាន និងថប់បារម្ភ។ ការឈឺចាប់លើពងស្វាស (ម្ខាង ឬទាំងសងខាង) គឺជាបញ្ហាធម្មតាបំផុតដែលប៉ះពាល់លើបុរសដែលមិនគិតពីអាយុនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការឈឺចាប់យឺតៗ ហើយមិនមានការប្រប្រួល និងការឈឺឡើងមួយរំពេចហើយធ្ងន់ធ្ងរគឺជាប្រភេទខុសគ្នានៃការឈឺពងស្វាស។ ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានព្យាបាលនោះទេ វាអាចបណ្តាលឲ្យមានជំងឺងាប់លិង្គ គ្មានកូន និងអាចធ្វើឲ្យបាត់បង់ពងស្វាសតែម្តង។
មនុស្សដែលមានការឈឺចាប់មួយរំពេច និងធ្ងន់ធ្ងរគួរតែទៅជួបនឹងគ្រូពេទ្យ ឯកទេសផ្លូវទឹកនោមភ្លាមៗ មិនត្រូវមានការពន្យារពេលណាមួយនោះទេ។ ការឈឺចាប់យឺតៗ ហើយមិនមានការប្រែប្រួលអាចបាត់ទៅវិញដោយខ្លួនឯងនៅក្នុងពេលប៉ុន្មានថ្ងៃ ប៉ុន្តែការព្យាបាលដោយខ្លួនឯងអាចត្រូវបានប្រើ ដើម្បីជួយពីការឈឺចាប់។
ការឈឺពងស្វាសធ្ងន់ធ្ងរ គឺបង្កឡើងដោយសារតែការរមួលទងពងស្វាស ហើយធ្វើឲ្យបាត់បង់ការផ្គត់ផ្គង់ឈាមទៅកាន់ពងស្វាស់។ ស្ថានភាពបន្ទាន់មួយនេះតម្រូវឲ្យមានការវះកាត់ជាបន្ទាន់ ដើម្បីស្រាយភាពរមួល និងដើម្បីបងា្ករការបាត់បង់នៃពងស្វាស។
ការឈឺយឺតៗហើយមិនមានភាពប្រែប្រួលអាចត្រូវបានបង្កឡើងដោយជំងឺជាច្រើនដូចជាការរងរបួស ការប៉ះទង្កិច ជំងឺស្រឡទែន ជំងឺមហារីក ពងកោប ជំងឺក្លន រលាកក្បាលទងពងស្វាស គ្រួសក្នុងតម្រងនោម និងការរលាកពងស្វាស។ រោគសញ្ញាទូទៅ បំផុតនៃការឈឺពងស្វាសរួមមានគ្រុនក្តៅ ក្អួត ក្រហមលើស្បែកពងស្វាស ឈឺពោះ មានឈាមនៅក្នុងទឹកនោម នោមទាស់ ថយចុះបរិមាណទឹកនោម មានការហូរទឹករំអិលខុសធម្មតាពីបង្ហួរនោម ការហើមពងស្វាស ចង្អោរ និងការឈឺចាប់នៅក្នុងពងស្វាស៕