លំនឹងនៃជាតិប្រៃនៅក្នុងខ្លួនរបស់អ្នក ជាធម្មតា គឺរក្សាបានល្អ។ មនុស្សធម្មតាអាចញ៉ាំបរិមាណជាតិប្រៃតិច ឬច្រើននៅក្នុងអាហារដោយមិនចាំបាច់បារម្ភពីការវិវត្តនៃការចាល់ជាតិប្រៃនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តម្រងនោមមានសមត្ថភាពចំបង ដើម្បីគ្រប់គ្រងបរិមាណនៃជាតិប្រៃនៅក្នុងខ្លួនដោយផ្លាស់ប្តូរបរិមាណនៃការបញ្ចេញជាតិប្រៃតាមទឹកនោម។ បរិមាណនៃជាតិប្រៃដែលត្រូវបានបញ្ចេញដោយតម្រងនោម ត្រូវបានរក្សាដោយកត្តាអ័រម៉ូន និងកត្តារាងកាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើលំហូរឈាមទៅកាន់តម្រងនោម ត្រូវបានថយចុះដោយបញ្ហានានា ដូចជាជំងឺខ្សោយបេះដូងជាដើមនោះ តម្រងនោមមានប្រតិកម្មភ្លាមៗដោយការចាល់ជាតិប្រៃ។
ការចាល់ជាតិប្រៃនេះកើតមាននៅពេលដែលតម្រងនោមកត់សម្គាល់ឃើញថា តម្រងនោមត្រូវការជាតិទឹកបន្ថែម ដើម្បីបង្គ្រប់នូវលំហូរឈាមដែលត្រូវបានថយចុះនោះ។ ប្រសិនបើអ្នកជំងឺមានជំងឺតម្រងនោមដែលប៉ះពាល់ដល់មុខងារនៃតម្រងនោមសមត្ថភាពក្នុងការបញ្ចេញជាតិប្រៃនៅក្នុងទឹកនោមមានកម្រិត។ ក្នុងលក្ខខណ្ឌទាំងនេះ បរិមាណនៃជាតិប្រៃនៅក្នុងខ្លួនកើនឡើង ដែលបណ្តាលឲ្យអ្នកជំងឺចាល់ជាតិទឹក និងវិវត្តទៅជាហើម។
អ្នកជំងឺដែលមានការប៉ះពាល់ចំពោះសមត្ថភាពរបស់ពួកគេដើម្បីបញ្ចេញជាតិប្រៃ ជាធម្មតា អាចត្រូវការជំនួសដោយការតមអាហារ ឬផ្តល់ថ្នាំបញ្ចុះទឹកនោម។ ពីមុន អ្នកជំងឺដែលមានជំងឺនេះ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការហើមត្រូវបានឲ្យតមការញ៉ាំប្រៃ។ ក្រោយមកទៀតដោយមានការស្រាវជ្រាវទៅលើថ្នាំ ការតមអាហារមួយមុខមិនជារឿងចាំបាច់នោះទេ។ ថ្នាំបញ្ចុះទឹកនោមមានប្រសិទ្ធភាពដោយរារាំងការស្រូប និងចាល់ជាតិប្រៃដោយតម្រងនោម នេះបង្កើនបរិមាណនៃជាតិប្រៃ និងទឹកដែលត្រូវបានបញ្ចេញតាមទឹកនោម៕