ការក្អកយូររ៉ាំរ៉ៃ អាចបង្កជាការរំខានសម្រាប់ជីវភាពប្រចាំថ្ងៃ និងសុខភាពទូទៅរបស់អ្នក។ វារំខានដំណេករបស់អ្នក ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យក្អួត ស្រាលក្បាល ធ្លាក់ទឹកចិត្ត ឬអាចនាំឲ្យបាក់ឆ្អឹងជំនីថែមទៀតផង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការក្អករ៉ាំរ៉ៃត្រូវបានកំណត់ថាជាការក្អកយូរជាងប្រាំបីសប្តាហ៍ ឬយូរជាងនេះសម្រាប់មនុស្សពេញវ័យ និងបួនសប្តាហ៍ចំពោះកុមារ។ ក្នុងករណីជាច្រើនមានវិធានការដែលអ្នកអាចយកទៅអនុវត្តនៅឯផ្ទះ ដើម្បីជួយបន្ថយអការៈក្អករ៉ាំរ៉ៃនេះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដែលក្នុងនោះរួមមាន៖

• ជៀសវាងមូលហេតុដែលនាំឲ្យមានអាលែកស៊ី ៖ ប្រសិនបើការក្អករ៉ាំរ៉ៃ គឺមូលហេតុមកពីការមានអាលែកស៊ីច្រមុះ សូមព្យាយាមជៀសវាងសារធាតុដែលបណ្តាលឲ្យមានរោគសញ្ញាទាំងនោះ។
• បញ្ឈប់ការជក់បារី ៖ មូលហេតុទូទៅបំផុតនៃជំងឺរលាកទងសួតរ៉ាំរ៉ៃគឺការជក់បារីដែលវាទៅធ្វើឲ្យសួតមានការរលាក និងអាចធ្វើឲ្យកាន់តែអាក្រក់ចំពោះការក្អកដែលបណ្តាលមកពីកត្តាផ្សេងទៀត។
• បន្ថយអាការៈច្រាលអាស៊ីតក្រពះ ៖ ការក្អកដែលបណ្តាលមកពីច្រាលអាស៊ីតក្រពះ ជាញឹកញាប់អាចត្រូវបានព្យាបាលដោយគ្រាន់តែការផ្លាស់ប្តូររបៀបរស់ ដែលរួមបញ្ចូលទាំងការទទួលទានអាហារតិច ញ៉ាំអាហារឲ្យញឹកញាប់ រង់ចាំបីទៅបួនម៉ោងបន្ទាប់ពីញ៉ាំអាហារទើបគេង និងការលើកក្បាលគ្រែនៅពេលយប់៕