ចលនាកូនរបស់អ្នក អាចមានចាប់ពីតិចៗ ទៅជាមុតស្រួច និងឈឺចាប់។ សូមមើលអត្ថបទនេះសម្រាប់ព័ត៌មានជំនួយ ប្រសិនបើទារករបស់អ្នកទាត់ខ្លាំងពេក និងរៀនពីចលនាប្រភេទណាដែលខុសពីធម្មតា។

អត្ថបទនេះផ្តល់ដោយលោកស្រីវេជ្ជបណ្ឌិត Amanda Williams Calhoun, M.D. , MPH គឺជានាយកពេទ្យផ្នែកវេជ្ជសាស្រ្តនៃសេវាកម្មសម្ភពសម្រាប់ Kaiser Permanente នៅ Oakland រដ្ឋ California ។

កូនក្មេងចង់ទាត់ ហើយពួកគេអាចទាត់បាន។ នេះគឺជាផ្នែកមួយនៃការលូតលាស់ និងការអភិវឌ្ឍរបស់គភ៌។ ជួនកាល វាអាចមិនស្រួលសម្រាប់អ្នក។ ចលនារបស់កូនអ្នកអាចធ្វើឲ្យឈឺចាប់ បើសិនជានាងទាត់ប៉ះចំសរសៃប្រសាទ ឬជាលិការសើបផ្សេងៗទៀត។

ដើម្បីទទួលបានជំនួយខ្លះ ខ្ញុំមានល្បិចមួយចំនួនដែលអ្នកអាចសាកល្បងបាន។ ផ្លាស់ប្តូរទីតាំង ដើម្បីបន្ថយសម្ពាធ គេងសម្រាកទៅចំហៀងរបស់អ្នក ព្យាយាមដើរ ឬងូតទឹកក្តៅ។ ជម្រើសមួយទៀត គឺមុខវិជ្ជាយោគៈ។

ប៉ុន្តែ ទារកដែលសកម្មខ្លាំង គឺជាសញ្ញាវិជ្ជមាន។ គ្មានចលនាទារក ឬការថយចុះនៃចលនារបស់គភ៌ គឺជាមូលហេតុនៃការព្រួយបារម្ភ។ នៅត្រីមាសទីបី អ្នកគួរតែមានអារម្មណ៍ថាទារករបស់អ្នកបានផ្លាស់ប្តូរជា។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថា យ៉ាងហោចណាស់គេធាក់ម្តងក្នុងរយៈពេលបួនម៉ោងទៀត សូមទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

ដំណឹងល្អគឺថា ការទាត់ទាំងនោះ គឺជាសញ្ញាមួយបង្ហាញថាកូនរបស់អ្នកកំពុងធ្វើបានល្អ៕