ប្រសិនបើអ្នកសម្រេចចិត្តឲ្យកូនប្រើក្បាលដោះបៀមលេង ចូរចងចាំគោលការណ៍ណែនាំទាំងនេះ ៖
1. សូមឲ្យកូនជាអ្នកស្រេចចិត្តក្នុងការប្រើប្រាស់វា
2. ជៀសវាងការប្រើក្បាលដោះបៀមលេង ដើម្បីពន្យារពេលការបំបៅកូនរបស់អ្នក ឬជំនួសឲ្យការយកចិត្តទុកដាក់របស់អ្នកចំពោះកូន
3. ព្យាយាមផ្តល់ឲ្យកូនរបស់អ្នកនៅពេលសម្រាក និងពេលគេង ប៉ុន្តែ បើវារបូតចេញពីមាត់របស់គេពេលគេកំពុងគេង ចូរកុំដាក់វាចូលវិញ
4. មិនត្រូវចងវាជាប់អាវ ឬករបស់កូនអ្នកឡើយ
5. ជ្រើសរើសយកក្បាលដោះបៀមលេងដែលល្អ និងមានសុវត្ថិភាពខ្ពស់បំផុតក្នុងការបៀម ដែលអ្នកអាចលាងនឹងទឹកក្តៅបានល្អ
6. ពេលរបក ឬដាច់រហែក ត្រូវផ្លាស់ប្តូរចោលភ្លាម
7. ត្រូវឧស្សាហ៍ពិនិត្យ និងលាងសម្អាតវាឲ្យបានដឹតដល់៕